Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រសួងសម្រេចលុបចោលលក្ខខណ្ឌចំនួន៣ សម្រាប់អ្នកដំណើរមកពីបរទេស
    ព័ត៌មានថ្មីៗ

    ក្រសួងសម្រេចលុបចោលលក្ខខណ្ឌចំនួន៣ សម្រាប់អ្នកដំណើរមកពីបរទេស

    March 17, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ក្នុងស្រុក] យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានធ្វើការប្រកាសចេញជាសារធាណៈថាយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ចុះនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដូចខាងក្រោម៖

    ១. លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ចមានក្នុងរយៈពេល ៧២ម៉ោងមុនពេលមកដល់កម្ពុជា។

    ពាណិជ្ជកម្ម

    ២. លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។

    ៣. អនុញ្ញាតឱ្យបើកដំណើរការទ្បើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (visa on Arrival) សម្រាប់ដំណើរអន្តរជាតិទាំងអស់ទាំងអ្នកដំណើរផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

    យ៉ាងណាមិញទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង ជាមួយនឹងអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ដោយទ្បែកចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាទ្បីស័ករយៈពេល ១៤ ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

    សូមបញ្ជាក់ថាគិតមកត្រឹមពេលនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាសរុប ១៣៤,៦២៤ នាក់, អ្នកជាសះស្បើយ ១៣០,៤០៧ នាក់ និងអ្នកស្លាប់ ៣,០៤៩ នាក់ ៕

    Share. Facebook Telegram WhatsApp
    Previous ArticleHonda ADV350 ចេញលក់ជាផ្លូវការនៅប្រទេសថៃ!
    Next Article Hyundai នឹងបើក​រោងចក្រ​ផលិតរថយន្តអគ្គិសនីនៅ​ប្រទេស​ឥណ្ឌូនេស៊ី

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.