រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
កម្រិតទាបបំផុតថ្មីសម្រាប់រូបិយប័ណ្ណរុស្ស៊ីនេះ កើតឡើងបន្ទាប់ពីធនាគារមួយចំនួនរបស់ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឲ្យប្រើប្រព័ន្ធទូទាត់អន្តរជាតិ Swift។
ការកើនឡើងភាពតានតឹងនោះ ក៏បានជួយជំរុញឲ្យយប្រេងឆៅ Brent កើតតម្លៃលើសពី ១០០ដុល្លារក្នុងមួយធុង ផងដែរ។
គួរឲ្យដឹងថា ចំណាត់ការរបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ក្នុងការកាត់ផ្តាច់ធនាគាររុស្ស៊ីមួយចំនួនពី Swift គឺជាវិធានការដ៏ឃោឃៅបំផុតដែលបានដាក់មកទល់ពេលនេះ លើទីក្រុងម៉ូស្គូជុំវិញជម្លោះជាមួយអ៊ុយក្រែន។
មិនតែប៉ុណ្ណោះ ទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ី ក៏នឹងត្រូវជាប់គាំងផងដែរ ដោយដាក់កំណត់សមត្ថភាពរបស់ប្រទេសនេះ ក្នុងការទទួលបានទុនបម្រុងក្រៅប្រទេសរបស់ខ្លួនទៀតផង៕