Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុនផលិតឡានឆេក Skoda នឹង​សាងសង់​រោងចក្រ​នៅ​វៀតណាម
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុនផលិតឡានឆេក Skoda នឹង​សាងសង់​រោងចក្រ​នៅ​វៀតណាម

    February 26, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។

    ពាណិជ្ជកម្ម

    ថ្នាក់ដឹកនាំក្រុមហ៊ុន Skoda បានធ្វើការជាមួយតំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លើផែនការសាងសង់រោងចក្រខាងលើ។

    លោក Martin Jahn នាយក​ក្រុមហ៊ុន Skoda Auto បាន​និយាយ​ថា ទីផ្សារ​រថយន្ត​វៀតណាម​មាន​ទំហំ​តូច ប៉ុន្តែ​មាន​ការ​សន្យា​ខ្លាំង​ណាស់។

    “ទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តំណាងឲ្យឱកាសទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ”។

    យោង​តាម​ក្រសួង​ផែនការ​ ​និង​វិនិយោគ​ប្រទេស​វៀតណាម ​បាន​ឲ្យ​ដឹង​ថា មាន​គម្រោង​ឆេក​ចំនួន ៤៤ នៅ​ប្រទេស​វៀតណាម ដែល​មាន​ទុន​វិនិយោគ​សរុប ៩១ លាន​ដុល្លារឯណោះ។

    សូមបញ្ជាក់ថា Mercedes-Benz និង Peugeot គឺជាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបពីរ ដែលមានរោងចក្រនៅក្នុងប្រទេសវៀតណាម ខណៈដែលរោងចក្ររបស់ BMW ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។

    Skoda បានផលិតរថយន្តប្រហែល ៩០០ ០០០ គ្រឿងកាលពីឆ្នាំមុន ហើយលក់បានជិតពាក់កណ្តាលនៅអឺរ៉ុបខាងលិច។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៥ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen៕

    Skoda រថយន្ត វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleរុស្ស៊ី​ ហាម​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ ពី​ដែនអាកាស​របស់ខ្លួន
    Next Article ជម្លោះជាមួយអ៊ុយក្រែន លុយ Rouble របស់រុស្ស៊ីធ្លាក់ចុះ បន្ទាប់ពីទណ្ឌកម្មថ្មីត្រូវបានប្រកាស

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.