បន្ទាប់ពីស្ងៀមស្ងៀមជាច្រើនឆ្នាំ iPhone បត់បានរបស់ Apple អាចនឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្រុមហ៊ុនមួយនេះត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញចេញនូវ iPhone បត់បានរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងទីផ្សារស្មាតហ្វូនបត់អេក្រង់។
ក្នុងនោះ iPhone បត់បានរបស់ Apple ត្រូវបានគេអះអាងថា នឹងទទួលបាននូវការរចនាបែប book-style design ដូចទូរស័ព្ទ Galaxy Z Fold របស់ Samsung ដែរ ហើយមានអេក្រង់ខាងក្នុងទំហំប្រហែល 7.8 អ៊ីញ និងអេក្រង់ខាងក្រៅ 5.5 អ៊ីញ។
ជាមួយគ្នានេះ បើយោងតាមការរាយការណ៍ក៏បានបញ្ជាក់ផងដែរថា Apple កំពុងសាកល្បងនូវបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើ iPhone បត់បានរបស់ខ្លួន មានដូចជាកាមេរ៉ាខាងក្រោមអេក្រង់ និងមុខងារ Touch ID នៅលើប៊ូតុងថាមពលជាដើម។
គួរបញ្ជាក់ថា Apple អាចនឹងចាប់ផ្តើមផលិតគំរូ iPhone បត់បានរបស់ខ្លួននៅចុងឆ្នាំ 2026 ខាងមុខនេះ ហើយបង្ហាញជាចេញជាផ្លូវនៅក្នុងឆ្នាំ២០២៧ ដែលជាឆ្នាំគំរប់ខួបលើកទី ២០ឆ្នាំ របស់ iPhone ជាមួយតម្លៃលក់ចន្លោះពី 2,000 ដុល្លារ ដល់ $2,300 ដុល្លារ៕