បន្ទាប់ពីស្ងៀមស្ងៀមជាច្រើនឆ្នាំ iPhone បត់បានរបស់ Apple អាចនឹងលេចចេញជារូបរាងនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្រុមហ៊ុនមួយនេះត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញចេញនូវ iPhone បត់បានរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងទីផ្សារស្មាតហ្វូនបត់អេក្រង់។ ក្នុងនោះ iPhone បត់បានរបស់ Apple ត្រូវបានគេអះអាងថា នឹងទទួលបាននូវការរចនាបែប book-style design ដូចទូរស័ព្ទ Galaxy…