បន្ទាប់ពីប្រកាសចេញនូវស្មាតហ្វូនកំពូលរបស់ខ្លួនក្នុងត្រកូល OPPO Find X8 Series ពេលនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មីលំដាប់ថវិការរបស់ខ្លួនហើយគឺ OPPO Reno14 Series ។
ក្នុងនោះ OPPO Reno14 Series មានចំនួន ២ម៉ូឌែល រួមមាន OPPO Reno14 និង Reno14 Pro ។ ទៅលើផ្នែកអេក្រង់ OPPO Reno14 និង Reno14 Pro ទទួលបានអេក្រង់ទំហំ ៦,៥៩/៦,៨៣ (Pro) អ៊ីញ 120Hz កម្រិត 1.5K និងកម្រិតពន្លឺ 1200 nits ដំណើរការដោយបន្ទះឈីប Dimensity 8350/Dimensity 8450 ទំហំ 4nm និងបន្ទះឈីប X1 ថ្មី ដើម្បីបង្កើនគុណភាពតភ្ជាប់បណ្តាញអ៊ីនធឺណេត ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ ColorOS 15 និងទទួលបាន 12GB / 16GB LPDDR5X និងអង្គផ្ទុក 256GB / 512GB / 1TB UFS 3.1 ។


ចំណែកផ្នែកថាមពលថ្ម OPPO Reno14 និង Reno14 Pro ទទួលបានកញ្ជប់ថាមពលថ្មទំហំធំដល់ 6000mAh/6200mAh (Pro) គាំទ្រការសាកតាមខ្សែ 80W និង 50W ឥតខ្សែ (Pro) ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP66 + IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន OPPO Reno13 Series គឺត្រូវបានរចនាជាមួយស៊ុមដែក ដែលការរចនារបស់ស្មាតហ្វូន OPPO Reno14 មានកម្រាស់ ៧,៣២ ម.ម និងទម្ងន់ ១៨៧ ក្រាម និងទទួលបានជម្រើសពណ៌ Reef Black, Pinellia Green និង Mermaid ចំណែក 14 Pro វិញ មានកម្រាស់ ៧,៤៨ ម.ម ទម្ងន់ ២០១ ក្រាម និងទទួលបានជម្រើសពណ៌ Reef Black, Calla Lily Purple និង Mermaid មានតម្លៃលក់ចាប់ពី ៣៨៨ដុល្លារ ដល់ ៥២៧ដុល្លារ សម្រាប់ម៉ូឌែល 13 ធម្មតា និងចាប់ពី ៤៨៥ដុល្លារ ដល់ ៦២៤ដុល្លារ (Pro) នៅក្នុងទីផ្សារប្រទេសចិន៕