[ទីផ្សារបរទេស] ផលិតផលថ្មីរបស់ Apple ឈ្មោះថា Vision Pro បានចាប់ផ្ដើមលក់មុនគេលើទីផ្សារអាមេរិកកាលពីថ្ងៃទី២ ខែកុម្ភៈ។ ប៉ុន្មានថ្ងៃក្រោយមក ឧបករណ៍មួយនេះបានចាប់ផ្ដើមចរាចរណ៍លក់នៅវៀតណាម តាមរយៈការនាំចូលរបស់ឈ្មួញ។
ម្ចាស់ហាងនៅទីក្រុងហូជីមិញមួយកន្លែង បានលើកឡើងថា Vision Pro មានលក់នៅហាងរបស់ខ្លួនក្នុងតម្លៃចាប់ពីប្រមាណ ៦ ១៥០ដុល្លារ សម្រាប់ទំហំ 256GB។ ខណៈទំហំ 512GB មានតម្លៃប្រមាណ ៦ ៤០០ដុល្លារ និងទំហំ 1TB នោះមានតម្លៃប្រមាណ ៦ ៨០០ដុល្លារ។
ការលក់តម្លៃខ្ពស់បែបនេះ ត្រូវបានម្ចាស់ហាងលើកឡើងថាដោយសារតែការនាំចូលដំបូងៗនេះ ស្ដុកសម្រាប់ឧបករណ៍ Vision Pro គឺមានចំនួនតិចតួចប៉ុណ្ណោះ។ នៅពេលដែលស្ដុកមានច្រើនល្មមហើយនោះ តម្លៃរបស់ Vision Pro នៅវៀតណាម អាចធ្លាក់នៅត្រឹមចាប់ពីប្រមាណ ៤ ០០០ដុល្លារ៕