[ទីផ្សារបរទេស] ស្ដាប័ន Counterpoint Research បានបង្ហាញអំពីការវិភាគដ៏គួរឲ្យចាប់អារម្មណ៍អំពីទីផ្សារស្មាតហ្វូនប្រទេសចិន ដោយក្នុងនោះគេសង្កេតឃើញថាក្នុងពេល២សប្ដាហ៍ដំបូងនៃឆ្នាំ២០២៤នេះ Huawei គឺជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ។
ការវិភាគបានលើកឡើងថា ហេតុផលនៅពីក្រោយជោគជ័យរបស់ Huawei គឺដោយសារស្មាតហ្វូន Mate 60 ដែលប្រើប្រាស់ឈីប Kirin 9000 ផលិតដោយ Huawei គួបផ្សំជាមួយអតិថិជនស្មោះស្ម័គ្រ និងការអភិវឌ្ឍឆាប់រហ័សនៃប្រព័ន្ធប្រតិបត្តិការ Harmony OS 4.0។
តួលេខនេះបានបង្ហាញថា Huawei បានវិលត្រឡប់ក្លាយជាក្រុមហ៊ុនស្មាតហ្វូនឈានមុខជាថ្មី បន្ទាប់ពីជួបប្រទះនឹងបញ្ហាធំតាំងពីឆ្នាំ២០១៩មក៕