[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហគមន៍ Crypto និងការពិភាក្សាជុំវិញការចុះបញ្ជីកាក់ RONIN ក៏ដូចជាការថយចុះតម្លៃនៃកាក់នេះ សហស្ថាបនិក Binance ឈ្មោះថា He Yi បានប្រកាសអំពីការផ្លាស់ប្ដូរគោលការណ៍មួយចំនួនរបស់វេទិការជួយដូរ Binance។
ការផ្លាស់ប្ដូរដ៏ធំនោះគឺទាក់ទងនឹងការលុបចោលការចុះបញ្ជីកាក់ណាមួយ ប្រសិនបើព័ត៌មាននៃការចុះបញ្ជីត្រូវបានបែកធ្លាយដោយភាគទីបី។ ដើម្បីលើកទឹកចិត្តដល់ការរាយការណ៍ពីការបែកធ្លាយនេះដែរ Binance ហ៊ានផ្ដល់ប្រាក់រង្វាន់ចាប់ពី ១ម៉ឺនដុល្លារ ដល់ ៥លានដុល្លារ។
បន្ថែមពីនេះ បុគ្គលិកដែលជាប់ពាក់ព័ន្ធនឹងការបែកធ្លាយនេះ នឹងជាប់ឈ្មោះលើបញ្ជីខ្មៅ ហើយ Binance ក៏ជម្រុញឲ្យក្រុមហ៊ុនដទៃទាក់ទងមក Binance ជាមុនដើម្បីស៊ើបប្រវត្តិ មុនសម្រេចរើសយកអតីតបុគ្គលិករបស់ខ្លួនចូលបម្រើការងារផងដែរ៕