កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ស្មាតហ្វូនបានច្រើនជាងគេលំដាប់ទីមួយ លើពិភពលោក។ បើតាមតួលេខចេញផ្សាយដោយ Canalys បានបង្ហាញថាក្នុងចំណោមស្មាតហ្វូនលក់ដាច់បានច្រើនជាងគេទាំង១០ មាន៧ម៉ូដែលគឺជា iPhone។
ក្នុងនោះឃើញថា iPhone 14 Pro Max ជាប់លេខ១ ជាមួយចំនួនលក់ ៣៤លានគ្រឿង ដែលតាមពីក្រោយដោយ iPhone 15 Pro Max ជាមួយចំនួនលក់ ៣៣លានគ្រឿង។ ចំណែកលេខ៣ បានទៅលើ iPhone 14 លក់បាន ២៩លានគ្រឿង, លេខ៤ iPhone 14 Pro លក់បាន ២៩លានគ្រឿង និងលេខ៥ បានទៅលើ iPhone 13 លក់បាន ២៣លានគ្រឿង។
ក្នុងចំណោមតំណែងកំពូលទាំង១០ ឃើញថាសុទ្ធតែជាស្មាតហ្វូនលំដាប់ Premium ដែលមានតម្លៃខ្ពស់ លើកលែងតែស្មាតហ្វូន Samsung ទាំងបីម៉ូដែល ដែលសុទ្ធតែជាស្មាតហ្វូនលំដាប់ថវិកា៕