អាជ្ញាធរចិនក្នុងខេត្ត Sichuan បានចុះបំបែកសម្បុកផលិត AirPods ក្លែងក្លាយដ៏ធំ ដោយបានរកឃើញ AirPods ក្លែងក្លាយជាច្រើនម៉ឺនគ្រឿង ដែលសរុបមានតម្លៃរាប់លានដុល្លារ។
របាយការណ៍បានឲ្យដឹងថា កាស AirPods ក្លែងក្លាយដែលរឹបអូសបានគឺមានជាង ៦៩ ០០០គ្រឿង កាសមិនទាន់ផលិតហើយមានចំនួនជាង ៤៥ ០០០គ្រឿង និងឈុតសម្រាប់វេចខ្ចប់មានចំនួនជាង ៥ម៉ឺនឈុត រួមនឹងគ្រឿងបន្លាស់ចំនួនជាង ១ម៉ឺនឈុតផងដែរ។
អាជ្ញាធរបានឲ្យដឹងថា កាសក្លែងក្លាយទាំងនេះបានលក់ចេញទៅកាន់ខេត្ត និងក្រុងចំនួន១០ នៅក្នុងប្រទេសចិន ប៉ុន្តែមិនមានការបញ្ជាក់ថាផលិតផលទាំងនេះបានចរាចរណ៍ចេញក្រៅទីផ្សារប្រទេសចិនឬយ៉ាងណានោះទេ៕