ក្នុងអត្ថបទស្រាវជ្រាវមួយដែលចេញផ្សាយដោយស្ថាប័ន JQD:DM ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៃសកលវិទ្យាល័យ University of Massachusetts បានគណនាឃើញថាលើ YouTube មានវីដេអូប្រមាណ ១៤ពាន់លានវីដេអូ កំពុងដាក់បង្ហាញជាសាធារណៈ។
អ្នកតំណាងនៃក្រុមស្រាវជ្រាវបាននិយាយថា YouTube មិនមានទីកន្លែងដែលរាប់ចំនួនវីដេអូនោះទេ ប៉ុន្តែពួកគេបានចំណាយពេលមួយឆ្នាំ ដើម្បីស្វែងរកវិធីសាស្ត្រគណនា និងវិភាគវីដេអូលើ YouTube។
ការស្រាវជ្រាវនេះបានបង្ហាញដែរថា ភាគច្រើននៃវីដេអូលើ YouTube មិនត្រូវបានអ្នកប្រើប្រាស់ដឹងពីវានោះទេ។
បន្ថែមពីនេះ ភាពស៊ីគ្នារវាងចំនួន Subscriber និងចំនួនទស្សនាដែល Channel មួយមាន គឺមានកម្រិតទាបបំផុត។ នេះមានន័យថាវីដេអូល្បីៗលើ YouTube ភាគច្រើនគឺបានពឹងផ្អែកទាំងស្រុងលើរូបមន្ត Recommendation របស់ YouTube។ វីដេអូដែលមិនត្រូវបានរុញដោយរូបមន្ត YouTube ត្រូវបានគេហៅថា “Deep YouTube”៕
ប្រភព ៖ Zing