[ទីផ្សារបរទេស] ក្រុមហ៊ុន Human Mobile Devices ហៅកាត់ថា HMD Global នឹងចាប់ផ្ដើមលក់ទូរសព្ទផ្ទាល់ខ្លួនដោយលែងប្រើប្រាស់ម៉ាកសញ្ញា Nokia ដែលនេះគឺជាចុងបញ្ចប់មួយសម្រាប់ស្មាតហ្វូនម៉ាក Nokia Mobile។
ដំណឹងនេះត្រូវបានចែករំលែកដោយក្រុមហ៊ុន HMD Global ផ្ទាល់ ដោយក្រុមហ៊ុននេះក៏បានឲ្យតម្រុយអំពីស្មាតហ្វូនថ្មីដែលត្រៀមនឹងប្រកាសចេញផងដែរ ហើយក្រៅពីស្មាតហ្វូនក៏មានជា Tablet និងកាសស្ដាប់ឥតប្រើខ្សែ។
ផ្អែកតាមដំណឹងចចាមអារ៉ាម គេអាចនឹងឃើញស្មាតហ្វូនម៉ាក HMD ដំបូងគេ នៅក្នុងកម្មវិធី MWC ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ដល់ ២៩ខែកុម្ភៈ៕