Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតួកគី នៅសប្តាហ៍នេះ
    អាជីវកម្ម & សេដ្ឋកិច្ច

    អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតួកគី នៅសប្តាហ៍នេះ

    December 28, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រសួងពាណិជ្ជកម្មអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលវាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រី Boris Johnson ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយសហភាពអឺរ៉ុប។

    ពាណិជ្ជកម្ម

    ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយចម្លងលក្ខខណ្ឌពាណិជ្ជកម្មដែលមានស្រាប់ រវាងទីក្រុង Ankara និង London ប៉ុន្តែរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss បាននិយាយថា លោកស្រីសង្ឃឹមថាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអាចនឹងត្រូវបានធ្វើឡើងឆាប់ៗនេះ។

    លោកស្រី Liz Truss

    លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចព្រមព្រៀងដែលយើងរំពឹងថានឹងចុះហត្ថលេខានៅសប្តាហ៍នេះ នៅក្នុងការរៀបចំការធ្វើពាណិជ្ជកម្មដោយមិនគិតពន្ធ ហើយនឹងជួយគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់យើង។ វានឹងផ្តល់នូវភាពប្រាកដប្រជាដល់ការងាររាប់ពាន់ នៅទូទាំងចក្រភពអង់គ្លេស នៅក្នុងឧស្សាហកម្មផលិតកម្ម រថយន្ត និងដែកថែប”។

    “ឥឡូវនេះយើងទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសទួរគី ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេស-តួកគី ដែលមានមហិច្ឆតាធំនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។ លោកស្រី Truss បានបន្ថែមយ៉ាងដូច្នេះ។

    គួរឲ្យដឹងថា ឥឡូវនេះចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៦២ នៅមុនចុងបញ្ចប់នៃ Brexit នៅថ្ងៃទី ១ ខែមករា នៅពេលដែលខ្លួនចាកចេញពីការរៀបចំពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប៕

    តួកគី អង់គ្លេស
    Share. Facebook Telegram WhatsApp
    Previous Articleវៀតណាម នឹងដេញថ្លៃកុងតឺន័រចិន ២០០គ្រឿង ដែលទុកចោលមិនបានទាមទារវិញ
    Next Article កូវីដ១៩៖ ធនាគារកណ្តាលថៃ បន្ធូរបន្ថយវិធានដល់ក្រុមហ៊ុនតូចៗ លើប្រាក់កម្ចីទន់ ចំនួន ៥០០ ពាន់លានបាត

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.