Browsing: អង់គ្លេស

និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។

រដ្ឋាភិបាលអង់គ្លេសនឹងណែនាំច្បាប់ នៅឆ្នាំ ២០២១ នេះ ដែលនឹងតម្រូវឲ្យគេហដ្ឋាន និងការិយាល័យ ដែលទើបសាងសង់ថ្មីទាំងអស់ បំពាក់កន្លែងសាកភ្លើងរថយន្តអគ្គិសនី។

ផ្សារទំនើបរបស់ប្រទេសអង់គ្លេស Morrisons បានយល់ព្រមសំណើទិញយកក្នុងតម្លៃ ៨,៧ ពាន់លានដុល្លារ ដោយក្រុមវិនិយោគអាមេរិក Fortress Investment Group។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចក្រភពអង់គ្លេស និងអូស្ត្រាលី ត្រូវបានព្រមព្រៀងគ្នារវាងនាយករដ្ឋមន្រ្តី Boris Johnson និងសមភាគីរបស់លោក គឺលោក Scott Morrison ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋកិច្ចចក្រភពអង់គ្លេសបានកើនឡើង ២,៣% នៅក្នុងខែមេសា ដែលជាកំណើនប្រចាំខែលឿនបំផុត បើគិតចាប់តាំងពីខែកក្កដាឆ្នាំមុនមក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរសម្រាប់ប្រទេសជាច្រើន ស្របពេលដែលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតែបន្ត។

តួលេខចេញពីឧស្សាហកម្មយានយន្តចុងក្រោយបង្អស់ បានបង្ហាញថា ចំនួនរថយន្តថ្មីដែលបានផលិតនៅក្នុងចក្រភពអង់គ្លេស កាលពីឆ្នាំមុន បានធ្លាក់ចុះមួយភាគបី មកនៅក្រោម ៩២១ ០០០ គ្រឿង ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៤។

ប្រទេសអេស្បាញ បាននិយាយថា ខ្លួននឹងដកការរឹតបន្តឹងជាផ្លូវការសម្រាប់អ្នកដំណើរអង់គ្លេស ចាប់ពីថ្ងៃច័ន្ទនៅពេលដែលអនុក្រឹត្យចូលជាធរមាន។

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ប៉ាគីស្ថាន កេនយ៉ា និងបង់ក្លាដែស នឹងត្រូវហាមឃាត់នៅសប្តាហ៍ក្រោយ។

ក្រសួងពាណិជ្ជកម្មអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស និងតួកគី គ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលវាជាលើកដំបូងចាប់តាំងពីនាយករដ្ឋមន្ត្រី Boris Johnson ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយសហភាពអឺរ៉ុប។