ផ្សារទំនើបរបស់ប្រទេសអង់គ្លេស Morrisons បានយល់ព្រមសំណើទិញយកក្នុងតម្លៃ ៨,៧ ពាន់លានដុល្លារ ដោយក្រុមវិនិយោគអាមេរិក Fortress Investment Group។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមុននេះផ្សារទំនើបខាងលើបានបដិសេធការផ្តល់ជូន ក្នុងតម្លៃ ៧,៦ពាន់លានដុល្លារពីក្រុមហ៊ុនផ្សេង ដោយនិយាយថា វាមានតម្លៃទាបពេក។
ប្រធានក្រុមហ៊ុន Morrisons លោក Andrew Higginson បាននិយាយថា ការផ្តល់ជូនថ្មីគឺសមរម្យ ហើយផ្សារទំនើបនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបនេះមានហាងជិត ៥០០ កន្លែង និងមានបុគ្គលិកជាង ១១ ម៉ឺននាក់ នៅចក្រភពអង់គ្លេស៕