កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកឃ្លាំមើលអ៊ិនធឺរណែតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Didi លុបកម្មវិធីរបស់ខ្លួនចេញពី App Store បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់វា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ។
ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាល Cyberspace Administration of China នៃប្រទេសចិនបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុននេះអំពីបញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិត និងដើម្បីការពារហានិភ័យសន្តិសុខដល់ទិន្នន័យជាតិ។
សូមបញ្ជាក់ថា ការស៊ើបអង្កេតខាងលើបានបណ្តាលឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Digi ធ្លាក់ចុះភ្លាមៗ បន្ទាប់ពីវាបានបង្ហាញខ្លួនជាលើកដំបូង នៅ New York IPO ហើយរៃអង្គាសប្រាក់បានជាង ៤,៤ ពាន់លានដុល្លារ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន ត្រូវបានគេបង្ក្រាបអស់ជាច្រើនមកហើយ ចាប់តាំងពីក្រុមហ៊ុន Alibaba រហូតដល់ Meituan ដោយអាជ្ញាធររដ្ឋាភិបាលភ័យខ្លាចពីឥទ្ធិពលរបស់ពួកគេលើអ្នកប្រើប្រាស់៕