Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
    សេដ្ឋកិច្ចពិភពលោក

    ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

    June 15, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងចក្រភពអង់គ្លេស និងអូស្ត្រាលី ត្រូវបានព្រមព្រៀងគ្នារវាងនាយករដ្ឋមន្រ្តី Boris Johnson និងសមភាគីរបស់លោក គឺលោក Scott Morrison ។

    ពាណិជ្ជកម្ម

    ប្រភពខាងលើដដែលបានឲ្យដឹងថា កតិកាសញ្ញាថ្មីនេះមានន័យថា ផលិតផលអង់គ្លេសដូចជា រថយន្ត, ស្រាវីស្គី, នំ និងសេរ៉ាមិច សម្រាប់លក់ទៅឲ្យអូស្ត្រាលី នឹងមានតម្លៃថោកជាងធម្មតា។ ទោះយ៉ាងណាក៏ដោយ មានការព្រួយបារម្ភពីកសិករអង់គ្លេស អំពីកិច្ចព្រមព្រៀងខាងលើនេះ។

    កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងបង្អស់ដែលត្រូវបានធ្វើឡើងពីដំបូង ចាប់តាំងពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ វាត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ឆ្ពោះទៅរកចក្រភពអង់គ្លេស ចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក។

    លោក Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះគឺជាថ្ងៃរះថ្មីមួយនៅក្នុងទំនាក់ទំនងរបស់ចក្រភពអង់គ្លេស ជាមួយអូស្ត្រាលី ដែលគាំទ្រដោយប្រវត្តិសាស្ត្ររួម និងតម្លៃរួមរបស់យើង”។

    “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរបស់យើងបើកឱកាសដ៏អស្ចារ្យសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់អង់គ្លេស ក៏ដូចជាយុវជនដែលចង់មានឱកាសធ្វើការ និងរស់នៅលើផ្នែកម្ខាងទៀតនៃពិភពលោក”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Johnson៕

    អង់គ្លេស អូស្ត្រាលី
    Share. Facebook Telegram WhatsApp
    Previous Articleតម្លៃនៃការនាំចេញម្រេចរបស់វៀតណាម កើនឡើងយ៉ាងខ្លាំង
    Next Article ការនាំចេញ និងនាំចូលរបស់ឥណ្ឌូនេស៊ី កើនឡើងខ្លាំងនៅខែឧសភា

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.