ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា កំណើននៃការនាំចេញរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ១១ ឆ្នាំ កាលពីខែឧសភា ដែលត្រូវបានគាំទ្រដោយតម្លៃទំនិញខ្ពស់ និងផលប៉ះពាល់មូលដ្ឋានទាប ខណៈពេលដែលការនាំចូលក៏បានកើនឡើងផងដែរ ដោយសារតែតម្រូវការក្នុងស្រុកកើនឡើង។
យោងតាមទិន្នន័យខាងលើបានបង្ហាញថា ការនាំចេញបានកើនឡើង ៥៨,៧៦ ភាគរយ ដល់ ១៦,៦០ ពាន់លានដុល្លារដែលជាកំណើនខ្ពស់បំផុតចាប់ពីខែមករាឆ្នាំ ២០១០ ដោយសារកំណើននាំចេញប្រេង និងឧស្ម័ន ព្រមទាំងផលិតផលរ៉ែ។ ចំនួននេះគឺលើសពីការរំពឹងទុក ៥៧,៤៩ ភាគរយ នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយឡែក ការនាំចូលមានចំនួន ១៤,២៣ ពាន់លានដុល្លារ កើនឡើង ៦៨,៦៨% ពីឆ្នាំមុន ខ្ពស់ជាងការព្យាករណ៍កំណើន ៦៥% និងការកើនឡើង ២៩,៩៣% ខែមេសា។ កំណើននៅខែឧសភាគឺខ្លាំងបំផុត បើគិតចាប់តាំងពីខែមេសា ឆ្នាំ ២០១០ មក៕