Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»វៀតណាម នឹងដេញថ្លៃកុងតឺន័រចិន ២០០គ្រឿង ដែលទុកចោលមិនបានទាមទារវិញ
    ផ្សេងៗ

    វៀតណាម នឹងដេញថ្លៃកុងតឺន័រចិន ២០០គ្រឿង ដែលទុកចោលមិនបានទាមទារវិញ

    December 28, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    គយវៀតណាម នឹងដាក់លក់ដេញថ្លៃកុងតឺន័រចំនួន ២០០ គ្រឿង ដែលភាគច្រើនបានផ្ទុកទំនិញក្លែងក្លាយពីប្រទេសចិន ដែលនៅតែមិនមានការតវ៉ាទាមទារយកវិញ អស់រយៈពេល ៤ ខែមកហើយ។

    ពាណិជ្ជកម្ម

    ប្រធានគយ លោក Nguyen Van Can បាននិយាយនៅក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះថា បុគ្គល និងអាជីវកម្មបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញកុងតឺន័រទាំងនោះ ប៉ុន្តែអាជ្ញាធរគយបានប្តេជ្ញាដេញថ្លៃជាសាធារណៈ។

    គួរឲ្យដឹងថា កាលពីខែកញ្ញាកន្លងទៅនេះ អាជ្ញាធរបានរឹបអូសយកកុងតឺន័រនៅច្រកព្រំដែនអន្តរជាតិ Kim Thanh ក្នុងខេត្ត Lao Cai ហើយបានរកឃើញរបស់របរមួយចំនួនដូចជា សម្លៀកបំពាក់ដាក់ស្លាក “Made in Vietnam” និងម៉ាកល្បីៗ ដូចជា Gucci និង Adidas។

    ក្នុងនោះក៏មានគ្រឿងអេឡិចត្រូនិចប្រើប្រាស់រួច ដូចជា ឧបករណ៍បំពងសំឡេង និងម៉ាស៊ីនត្រជាក់ ដែលការនាំចូលត្រូវបានហាមឃាត់។ គ្រឿងសំអាង ជើងមាន់ នំ និងថ្នាំចិនបុរាណ ដែលជាផលិតផលត្រូវបំពេញតាមលក្ខខណ្ឌជាក់លាក់ដើម្បីចូលប្រទេសវៀតណាម ក៏ត្រូវបានគេរកឃើញផងដែរ។

    ចិន គឺជាប្រទេសនាំចេញធំជាងគេរបស់វៀតណាម ក្នុងរយៈពេល ១១ ខែដំបូង ជាមួយនឹងការនាំចេញចំនួន ៧៣,៩ ពាន់លានដុល្លារ កើនឡើងជិត ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

    ចិន វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleដល់ពេលហើយ! ជប៉ុន គ្រោងកម្ចាត់ឡានប្រើប្រេងសាំងចោល នៅពាក់កណ្តាលឆ្នាំ ២០៣០
    Next Article អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតួកគី នៅសប្តាហ៍នេះ

    Related Posts

    ចិនវ៉ាដាច់អាល្លឺម៉ង់ ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក

    January 26, 20231 Min Read

    ត្រឹមរយៈពេល ៥ខែ ការនាំចេញអង្កររបស់វៀតណាមទៅសហរដ្ឋអាមេរិចកើនឡើងខ្ទង់ ៧១ភាគរយ

    July 6, 20221 Min Read

    វៀតណាម ដាក់គោលដៅកំណើន GDP កើនដល់ ៧% ខណៈឆ្នាំមុនត្រឹម ៦,៥ប៉ុណ្ណោះ

    July 4, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.