Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ដល់ពេលហើយ! ជប៉ុន គ្រោងកម្ចាត់ឡានប្រើប្រេងសាំងចោល នៅពាក់កណ្តាលឆ្នាំ ២០៣០
    សេដ្ឋកិច្ចពិភពលោក

    ដល់ពេលហើយ! ជប៉ុន គ្រោងកម្ចាត់ឡានប្រើប្រេងសាំងចោល នៅពាក់កណ្តាលឆ្នាំ ២០៣០

    December 26, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសុក្រ ទី២៥ ធ្នូ ថា ប្រទេសរបស់ខ្លួនមានគោលបំណងលុបបំបាត់យានយន្តដើរដោយប្រេងសាំង ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ នៅក្នុងផែនការមួយដើម្បីឈានដល់ “ការបំភាយកាបូនសូន្យសុទ្ធ” (net zero carbon emissions)។

    ពាណិជ្ជកម្ម

    “យុទ្ធសាស្ត្រកំណើនបៃតង” (green growth strategy) ដែលផ្តោតលើឧស្សាហកម្មអ៊ីដ្រូសែន និងរថយន្ត គឺមានន័យថាជាផែនការសកម្មភាពមួយដើម្បីសម្រេចឲ្យបាននូវការសន្យាកាលពីខែតុលា របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ក្នុងការលុបបំបាត់ការបំភាយកាបូន នៅលើមូលដ្ឋានសុទ្ធមួយត្រឹមពាក់កណ្តាលឆ្នាំ ២០៣០។

    លោក Suga បានចាត់ទុកការវិនិយោគបៃតង (green investment) ជាអាទិភាពកំពូល ដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ និងដើម្បីនាំប្រទេសជប៉ុនចូលទៅក្នុងសហគមន៍អឺរ៉ុប ចិន និងសេដ្ឋកិច្ចដទៃទៀតដែលកំណត់គោលដៅបំភាយឧស្ម័ន (emissions targets)។

    គួរឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ការលើកទឹកចិត្តពន្ធ និងជំនួយហិរញ្ញវត្ថុផ្សេងទៀតដល់ក្រុមហ៊ុន ដោយកំណត់គោលដៅ ៩០ ពាន់ពាន់លានយ៉េន (៨៧០ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំក្នុងកំណើនសេដ្ឋកិច្ច បន្ថែមតាមរយៈការវិនិយោគ និងការលក់បៃតង (green investment and sales) នៅឆ្នាំ ២០៣០ និង ១៩០ ពាន់ពាន់លានយ៉េន (១,៨ ពាន់ពាន់លានដុល្លារ) នៅឆ្នាំ ២០៥០។

    មិនតែប៉ុណ្ណោះ មូលនិធិពណ៌បៃតង (green fund) ចំនួន ២ ពាន់ពាន់លានយ៉េន នឹងគាំទ្រដល់ការវិនិយោគសាជីវកម្មក្នុងបច្ចេកវិទ្យាបៃតង (green technology)៕

    ជប៉ុន
    Share. Facebook Telegram WhatsApp
    Previous Articleការចាយលុយនៅពិធីបុណ្យចូលឆ្នាំថ្មី ក្នុងប្រទេសថៃ ត្រូវគេរំពឹងថាទាបបំផុតក្នុងពេល ១០ឆ្នាំ
    Next Article វៀតណាម នឹងដេញថ្លៃកុងតឺន័រចិន ២០០គ្រឿង ដែលទុកចោលមិនបានទាមទារវិញ

    Related Posts

    ឈ្វេងយល់ចំណុចពិសេសអគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស ជាទីកន្លែងដ៏ប្រណិតផ្ដល់ជូនបទពិសោធន៍លើសពីការរំពឹងទុក

    July 18, 20241 Min Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.