Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»កូវីដ១៩៖ ធនាគារកណ្តាលថៃ បន្ធូរបន្ថយវិធានដល់ក្រុមហ៊ុនតូចៗ លើប្រាក់កម្ចីទន់ ចំនួន ៥០០ ពាន់លានបាត
    ផ្សេងៗ

    កូវីដ១៩៖ ធនាគារកណ្តាលថៃ បន្ធូរបន្ថយវិធានដល់ក្រុមហ៊ុនតូចៗ លើប្រាក់កម្ចីទន់ ចំនួន ៥០០ ពាន់លានបាត

    December 29, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ធនាគារកណ្តាលថៃ (Bank of Thailand) បានបន្ធូរបន្ថយច្បាប់បន្ថែមទៀត លើកម្មវិធីប្រាក់កម្ចីទន់ចំនួន ៥០០ ពាន់លានបាតរបស់ខ្លួន ក្នុងគោលបំណងជួយក្រុមហ៊ុនតូចៗ ទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។

    ពាណិជ្ជកម្ម

    នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញកាលពីថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ ដោយផ្អែកលើស្ថានភាពកូវីដ១៩ ដែលបានអូសបន្លាយពេលទាំងក្នុងស្រុក និងអន្តរជាតិ បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមមួយចំនួននៅតែមានប្រាក់ចំណូលមិនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគេ។

    ធនាគារកណ្តាលថៃ បានកែសំរួលនិយមន័យរបស់ក្រុមអាជីវកម្មដែលមានសិទ្ធិស្វែងរកថវិកា ដើម្បីផ្តល់ឲ្យសហគ្រាសធុនតូច និងមធ្យម មានភាពងាយស្រួលក្នុងកម្មវិធីដែលបានចាប់ផ្តើមនៅក្នុងខែមេសា ដែលជាផ្នែកមួយនៃកញ្ចប់ឆ្លើយតបនឹងជំងឺកូវីដ១៩។

    ក្នុងនោះផងដែរ ធនាគារកណ្តាលថៃ ក៏បានអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម ដាក់ពាក្យស្នើសុំថវិកាចំនួនពីរដង មុនថ្ងៃទី ១៨ ខែមេសា ឆ្នាំក្រោយ។

    រហូតមកដល់ពេលនេះ កម្មវិធីប្រាក់កម្ចីមានភាពយឺតយ៉ាវក្នុងការទទួលបានការចាប់អារម្មណ៍ ដោយសារតែ លក្ខខណ្ឌផ្តល់ប្រាក់កម្ចីតឹងតែង។ យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ធនាគារកណ្តាលថៃ បានអនុម័តប្រាក់កម្ចីប្រមាណ ១២៣ ពាន់លានបាតរួចមកហើយ៕

    កូវីដ១៩ ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleអង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតួកគី នៅសប្តាហ៍នេះ
    Next Article Bitcoin បន្តឡើងថ្លៃ ទប់លែងឈ្នះ ជិតដល់ ៣ម៉ឺនដុល្លារ

    Related Posts

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read

    ផ្លូវការ៖ ថៃមានភ្ញៀវទេសចរទៅលេងចំនួនប្រមាណ ១០,៩លាននាក់ក្នុងឆ្នាំនេះ

    December 23, 20221 Min Read

    សេដ្ឋកិច្ចថៃរំពឹងថាកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ ហើយរំពឹងកើនដល់ ៤ភាគរយនៅឆ្នាំក្រោយ

    August 17, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.