រថយន្តអគ្គិសនី SUV Xiaomi YU7 ចំនួនជាង 500 គ្រឿង ត្រូវបានផលិតចេញពីរោងចក្រ F1 នៅប្រទេសចិនមុនពេលពិធីប្រកាសចេញជាផ្លូវការនៅថ្ងៃទី 26 មិថុនា។ រថយន្តទាំងនេះគឺជារថយន្តតាំងបង្ហាញប៉ុណ្ណោះ មិនមែនជារថយន្តសម្រាប់លក់នៅពេលនេះទេ។ វាត្រូវបានផ្គុំនៅរោងចក្រ F1 (ជាផ្នែកទី 1) ខណៈដែលរោងចក្រ F2 (ផ្នែកទី 2) មិនទាន់ដំណើរការទេ។ ការចាប់ផ្ដើមផលិត YU7 ក៏បណ្តាលឲ្យមានការរំពឹងរយៈពេលយូរឡើងសម្រាប់ការដឹកជញ្ជូនរថយន្ត Xiaomi SU7 Sedan ផងដែរ។
ការផលិតរថយន្ត Xiaomi YU7 ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី 22 ឧសភា ហើយបើកឲ្យកុម្មង់នៅថ្ងៃនោះ នៅខែដូចគ្នា រថយន្តនេះបានធ្វើដំណើរទៅដល់ភ្នាក់ងារធំៗនៅក្នុងទីក្រុង សម្រាប់តាំងបង្ហាញ ប្រធានប្រតិបត្តិ Xiaomi Auto លោក Lei Jun បានប្រកាសថា ពិធីបើកឆាក YU7 នឹងប្រព្រឹត្តនៅថ្ងៃទី 26 មិថុនា។
នៅថ្ងៃទី 25 មិថុនា សារព័ត៌មាន NBD (National Business Daily) បានរាយការណ៍អំពីព័ត៌មានជាក់លាក់ពីដំណើរការផលិត YU7។ យោងតាមបុគ្គលិកក្នុងរោងចក្រ គេនិយាយថា ចំនួនរថយន្តដែលចេញពីខ្សែផលិត ផ្លាស់ប្តូររាល់ថ្ងៃ តាមតម្រូវការ និងគោលបំណងចម្បងគឺដឹកចេញទៅទីតាំងដើម្បីដាក់បង្ហាញនៅតាមទីក្រុងនានា។ ក្នុងពេលនេះ រោងចក្រ F1 តែមួយគត់កំពុងផ្គុំទាំង SU7 Sedan, SU7 Ultra និង YU7 SUV។ រោងចក្រ F2 ដែលប្ដេជ្ញាផលិត YU7 គឺទើបតែបញ្ចប់ការតម្លើងឧបករណ៍ ហើយបិទស្លាក “Xiaomi” រួចជាស្រេច ប៉ុន្តែមិនទាន់ចាប់ផ្ដើមដំណើរការផលិតឡើយ។
Xiaomi YU7 គឺជា SUV បែបប្រណិតដែលចូលទីផ្សារជាមួយគុណភាពបច្ចេកវិទ្យាខ្ពស់ និងបើកបានឆ្ងាយ ការបញ្ចេញរថយន្តនេះបានបង្កើតក្តីសង្ឃឹមថ្មីក្នុងតំបន់ EV របស់ប្រទេសចិន ការរំពឹងថាវានឹងចាប់ផ្ដើមប្រកាសជាផ្លូវការ ថ្ងៃទី 26 មិថុនា 2025។
ចំណែកគ្រឿងបន្លាស់ថ្មីៗ ក៏បញ្ជាក់បានថា Xiaomi កំពុងដាក់មូលដ្ឋានដ៏រឹងមាំក្នុងឧស្សាហកម្មរថយន្តស្មើៗ Tesla និង BYD។
រថយន្ត Xiaomi YU7 ផលិតលើស 500 គ្រឿង ត្រូវបានដឹកចេញពីរោងចក្រ F1 ជាផ្លូវការហើយ សម្រាប់រៀបចំពិធីប្រកាសនៅថ្ងៃទី 26 មិថុនា
1 Min Read