ដើម្បីក្លាយជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅទូទាំងពិភពលោក នៅក្នុងពេលថ្មីៗនេះ ចិន បានប្រកាសបង្ហាញចេញនូវ Drone ប្រភេទថ្មីមួយរបស់ខ្លួន ដែល Drone ទាំងនេះ គឺត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យាការពារជាតិ (NUDT) របស់ប្រទេសចិនផ្ទាល់ ដោយយកគំរូរូបរាងតាមសត្វមូស។
ក្នុងនោះ បើទោះបីជាការរចនារបស់ Drone នេះ មានរូបរាងតូចខ្លាំងមែនទែនក៏ដោយ ប៉ុន្តែវាក៏ត្រូវបានបង្ហើតឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធ AI និងប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ៗជាច្រើនដូចគ្នានឹង Drone ប្រភេទខ្នាតធំផងដែរ។

គួរបញ្ជាក់ថា ចំពោះគោលបំណងនៃការបង្កើត Drone ប្រភេទមូសនេះ គឺត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងបេសកកម្មសម្ងាត់មួយចំនួនដូចជា ការឃ្លាំមើល និងការចាប់យកនូវព័ត៌មាននៅក្នុងទីក្រុង ឬតំបន់ដែលពិបាកចូលដល់ជាដើម។ លើសពីនេះ Drone ប្រភេទនេះ ក៏អាចគេចផុតពីប្រព័ន្ធរ៉ាដា និងប្រព័ន្ធចាប់រូបភាពកម្រិតខ្ពស់ៗបានជាច្រើនផងដែរ៕