ក្នុងពេលដែល Land Cruiser ជំនាន់មុនដែលបានលក់នៅសហរដ្ឋអាមេរិកមានតម្លៃខ្ពស់ និងរចនាបែបប្រណីតសម្រាប់ការបើកបរ និងធ្វើដំណើរ បច្ចុប្បន្ន Land Cruiser ថ្មីដែលលក់នៅទីនោះមានលក្ខណៈខុសគ្នា ដោយផ្អែកលើម៉ូឌែល Land Cruiser Prado ដែលតូចជាង និងមានរូបរាងរឹងមាំបន្ថែម។ ឥឡូវនេះ នៅប្រទេសអង់គ្លេស Toyota បានទៅឆ្ងាយជាងនេះ ដោយចេញម៉ូឌែលថ្មីឈ្មោះថា Land Cruiser Commercial ដែលផ្ដោតលើការប្រើប្រាស់ពិតប្រាកដ ។
រថយន្តម៉ូឌែល Commercial ខុសអ្វីពីគេ? Land Cruiser Commercial ត្រូវបានបំលែងចេញពីម៉ូឌែលសំរាប់ដឹកអ្នកដំណើរ ដោយខាងក្រៅប្រហែលជាមិនមានអ្វីប្លែក ប៉ុន្តែអ្នកអាចសង្កេតឃើញថា វាអត់មានបង្អួចខាងក្រោយ ហើយជំនួសដោយសន្លឹកដែក ដើម្បីបង្ហាញថាវាជារថយន្តប្រើប្រាស់មែនៗ Toyota បង្ហាញថា ម៉ូឌែលនេះមានគោលដៅចម្បងសម្រាប់ អ្នកយកទៅប្រើប្រាស់សម្រាប់ដឹកទំនិញ ដែលមិនចាំបាច់ប្រើឡាន pickup ដូច Hilux ដែលមានទ្រុងក្រោយ។
សម្រាប់ផ្នែកខាងក្នុងបានធ្វើការកែប្រែដោយដកកៅអីខាងក្រោយចេញបន្ថែម ជញ្ជាំងដែកមានកម្ពស់ខ្ពស់ ដោយមានបណ្តាញខាងលើ វាត្រូវបានតម្លើង ថាសដឹកទំនិញធ្វើពីដែក ខាងក្រោយនិងមានសមត្ថភាពផ្ទុកទំនិញបាន 2.01 ម៉ែត្រគូប (m³) (តិចជាងឡានវែនសម្រាប់ពាណិជ្ជកម្ម ប៉ុន្តែរឹងមាំជាងក្នុងផ្លូវលំបាក) វាក៏អាចអូសសណ្តោងបាន លើស 3,402 គីឡូក្រាម
បច្ចេកវិទ្យា និងភាពប្រណីតរបស់វាបើទោះជាវាជា “ឡានធ្វើការឬសម្រាប់ដឹកមែន” ក៏ Toyota នៅតែផ្ដល់ជម្រើសដ៏ប្រណីតដូចជា Toyota Safety Sense (មាន Blind Spot Monitor, Sensor ខាងមុខ/ក្រោយ), កៅអីអ្នកបើកប្រភេទអគ្គិសនី, កញ្ចក់ខាងក្រោយប្ដូរតាមពន្លឺ, ម៉ាស៊ីនត្រជាក់បែងចែកជាពី (Dual-Zone Climate Control), កៅអីមានជាមួយកម្តៅបាន, ទ្វាខាងក្រោយបើកបិទដោយអគ្គិសន (អូតូ), មានអេក្រង់ 9 អ៊ីញ ភ្ចាប់មកជាមួយ Apple CarPlay និង Android Auto
Land Cruiser Commercial ប្រើម៉ាស៊ីនម៉ាស៊ូត 2.8L 4-ស៊ីលាំង ប្រើប្រអប់លេខ 8 វគ្គ អូតូ ជាមួយប្រព័ន្ធ 4-wheel drive (AWD) និងមាន Crawl Control, Hill Start Assist និង Downhill Assist ដោយក្នុងពេលអនាគត Toyota នឹងបន្ថែមប្រព័ន្ធ Hybrid 48V។ Land Cruiser Commercial នឹងមានលក់តែនៅអង់គ្លេសប៉ុណ្ណោះ ជាប្រភេទទំរង់ទ្វារ ៥, រាងវែង និងផលិតនៅរោងចក្ររបស់ Toyota នៅ Burnaston, Derbyshire, England។ វានឹងចេញលក់នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ (Fall 2025)។
Toyota Land Cruiser Commercial – SUV ដ៏រឹងមាំ និងសាមញ្ញដែលយើងប្រាថ្នាចង់បានសម្រាប់តែដឹកឥវ៉ាន់
1 Min Read