បន្ទាប់ពីបានធ្វើការរង់ចាំអស់ជាយូរ ទីបំផុត ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវ Flagship Killer ថ្មីរបស់ខ្លួនហើយ ដែលនោះគឺជា REDMI K80 Ultra ។
ក្នុងនោះ ទូរស័ព្ទនេះ គឺទទួលបាននូវអេក្រង់ AMOLED ទំហំ 6.83 អ៊ីញ មានកម្រិតបង្ហាញ 1.5K 144Hz ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 3200 nits ប្រេកង់ 2560Hz PWM dimming DC Dimming HDR 10+ និង Dolby Vision ។
វាដំណើរការដោយឈីប MediaTek Dimensity 9400+ និងបន្ទះឈីប D2 ជាមួយនឹង RAM និង Storage ដល់ទៅ 16GB+1TB ដែលទទួលបានពិន្ទុចំនួន 3.24 លានពិន្ទុ ពី AnTuTu មានប្រព័ន្ធបន្សាបកម្តៅកម្រិត 3D Ice Cycle Cold Pump និង 6500mm² ultra-large ultra-large 3D concave-convex platform រួមជាមួយអាវការពារទឹក និងធូលី IP68 អាចលេងហ្គេមបានដល់ 144FPS ។ ជាមួយគ្នានេះ វាក៏ទទួលបានម៉ូទ័រ 0916C ជាលើកដំបូងផងដែរ។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទទួលបានលេនគោល 50MP, លេន 8MP ultra-wide និងកាមេរ៉ាខាងមុខទំហំ 20MP។ ទូរស័ព្ទនេះ មានថាមពលថ្មធំដល់ 7410mAh និងគាំទ្រការសាកថ្មល្បឿនលឿនកម្លាំង 100W មានទម្ងន់ ២១៩ក្រាម, កម្រាស់ ៨.១៨ ម.ម និងជម្រើសពណ៌ Sandstone Gray, Moon Rock White, Spruce Green និង Ice Front Blue ជាមួយតម្លៃលក់ចាប់ពី ៣៦២ដុល្លារ ដល់ ៥២៩ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕