ក្នុងនោះ បើយោងតាមទៅតាមសម្តីរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI គឺលោក Sam Altman ផ្ទាល់ បានឲដឹងថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនធំរបស់ Facebook ក៏ដូចជាក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Mark Zuckerberg គឺប្រកាសផ្តល់នូវប្រាក់រង្វាន់ដល់ទៅ ១០០ លានដុល្លារ ឯណ្ណោះ ដើម្បីទាក់ទាញយកនូវវិស្វកររបស់ក្រុមហ៊ុនខ្លួនទៅចូលរួមជាមួយក្រុមហ៊ុនរបស់ពួកគេ ប៉ុន្តែការវិនិយោគទាំងនេះភាគច្រើនគឺត្រូវបានបរាជ័យ ដោយសារតែក្រុមហ៊ុន OpenAI បានដឹងនូវព័ត៌មាននេះជាមុន។
ក្នុងនោះ លោក Sam Altman ក៏បានបញ្ជាក់ផងដែរថា កាលដែលវិស្វកររបស់ខ្លួនមិនទៅចូលរួមជាមួយក្រុមហ៊ុន Meta នោះគឺដោយសារតែបុគ្គលិក OpenAI ភាគច្រើនមិនយកជាលុយជាធំនោះទេ ប៉ុន្តែពួកគេយកការងារដែលពួកជាចូលចិត្តធ្វើជាចម្បង។
គួរបញ្ជាក់់ថា ចំពោះមូលហេតុដែលក្រុមហ៊ុន Meta បានផ្តល់នូវការវិនិយោគដ៏ធំបែបនេះចំពោះបុគ្គលិករបស់ក្រុមហ៊ុន OpenAI នោះគឺដោយសារតែក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះគឺកំពុងត្រូវបានបុគ្គលិកជាខ្លាំងដើម្បីចូលរួមជាមួយក្រុមហ៊ុនខ្លួនក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតទូទៅ AGI ។
ជាមួយគ្នានេះ ក្រុមហ៊ុន Meta ផ្ទាល់ ក៏បានប្រកាសទិញយកនូវភាគហ៊ុនចំនួន ៤៩ ភាគរយ នៅក្នុងក្រុមហ៊ុន Scale AI ក្នុងតម្លៃជិត ១៥ ពាន់លានដុល្លារ ផងដែរ ដើម្បីឲលោក Alexandr Wang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Scale AI ចូលរួមជាមួយក្រុមហ៊ុនខ្លួន៕