បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំក្នុងការអភិវឌ្ឈន៏ផលិតផលថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៏ហើយថា កំពុងនឹងធ្វើការផ្លាស់ប្តូរនូវយុទ្ធសាស្ត្រថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេគឺអាចនឹងបញ្ចេញនូវ MacBook Pro ជំនាន់ថ្មីដែលប្រើប្រាស់នូវអេក្រង់ OLED ដែលអាចធ្វើការ Touchscreen ឬប៉ះបានតែម្តង ដែលនេះគឺបទពិសោធន៍ថ្មីមួយសម្រាប់អ្នកប្រើប្រាស់ MacBook ។
ក្នុងនោះ បើយោងតាមការបញ្ជាក់ផ្ទាល់របស់ Ming-Chi Kuo បានឲដឹងថា ចំពោះ MacBook Pro ជំនាន់ថ្មីនេះ គឺអាចនឹងប្រកាសបង្ហាញចេញនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះហើយ ដោយវានឹងប្រើប្រាស់នូវអេក្រង់ OLED របស់ក្រុមហ៊ុន Samsung និងប្រើបច្ចេកវិទ្យា touch on cell ថ្មី ដែលអាចធ្វើការ Touchscreen បាន។
ជាមួយគ្នានេះ សម្រាប់ MacBook Pro ជំនាន់ថ្មីនេះទៀតសោត ក៏អាចនឹងបត់ប្រើ និងគាំទ្រ Apple Pencil ដូចគ្នានឹង iPad ឬថេប្លេតផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនមានការបង្ហាញចេញនៅឡើយនោះទេ ពោលមានតែរង់ចាំការប្រកាសចេញជាផ្លូវការរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕