ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។
រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។ បណ្តាញព័ត៌មាននេះថតវីដេអូបាន ខណៈដែលរថយន្ត Tesla Model Y មួយកំពុងចូលជិតចំណតផ្លូវរថភ្លើងដែលកំពុងដំណើរការ ហើយត្រូវបញ្ឈប់ដោយអ្នកបើកបរ។
អ្នកបើកបរ ប្តឹងថា FSD ជាមូលហេតុ បន្ទាប់ពី Tesla រត់ចូលលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងបុក ទោះជាយ៉ាងណា ទំនងជារបាំងផ្លូវរថភ្លើងនោះទើបតែចាប់ផ្តើមដំណើរការ ព្រោះឈើរាំងមិនទាន់ចុះដល់ពាក់កណ្តាលផ្លូវផង វាអាចជួយបកស្រាយថាហេតុអ្វីបានជារថយន្តមិនឈប់ដោយស្វ័យប្រវត្តិ។ ពីខាង NBC News ក៏បានសម្ភាសន៍អ្នកបើកបរ Tesla ផ្សេងទៀតជាច្រើន ដែលបានរាយការណ៍ថា មានបញ្ហានៅរបាំងផ្លូវរថភ្លើង ពួកគេក៏បានរកឃើញការតវ៉ាជាច្រើននៅលើវេទិកា និងវីដេអូបង្ហាញការបញ្ចូលរបស់រថយន្តនៅរបាំងផ្លូវរថភ្លើងផងដែរ។
មិនទាន់ច្បាស់ថាហេតុអ្វីបានជាប្រព័ន្ធ Full-Self Driving របស់ Tesla មានបញ្ហានៅរបាំងផ្លូវរថភ្លើងទេ ប៉ុន្តែអ្នកជំនាញខ្លះសន្និដ្ឋានថា ក្រុមហ៊ុនប្រហែលជាមិនបានប្រើទិន្នន័យគំរូគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលកម្មវិធីឲ្យស្គាល់រចនាបថនៃចំណតផ្លូវរថភ្លើងផ្សេងៗគ្នាទូទាំងប្រទេស។ ទោះបីជាអញ្ចឹងក៏ដោយ ប្រព័ន្ធគួរតែអាចស្គាល់ភ្លើងសញ្ញាផ្លូវរថភ្លើងក្រហមៗបានដែរ ប៉ុន្តែក្នុងវីដេអូមួយ ប្រព័ន្ធហាក់បីដូចជាផ្តល់អាទិភាពទៅភ្លើងសញ្ញាក្រហម/បៃតងស្តង់ដារចរាចរណ៍ឆ្ងាយមុខជាងវិញ។ ដូច្នេះរថយន្តបានព្យាយាមរត់ឆ្លងកាត់ចំណតផ្លូវរថភ្លើង ខណៈដែលឈើរាំងកំពុងចុះ។
បញ្ហានេះហាក់បីដូចជាកើតឡើងខ្លះមិនកើតខ្លះ ប៉ុន្តែគ្រោះថ្នាក់បានកើតឡើងរួចហើយ។ NBC បានរាយការណ៍អំពីករណីមួយនៅខែមិថុនា ពេលដែលរថយន្ត Tesla មួយបានបត់ឆ្វេងចូលលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងបុកបន្ទាប់ពីប៉ុន្មាននាទីប៉ុណ្ណោះ។ Tesla និងលោក Elon Musk មិនទាន់បង្ហាញមតិយោបល់អំពីរបាយការណ៍នេះនៅឡើយទេ ក្រុមហ៊ុនបានបង្ហោះសារមួយនៅលើបណ្តាញសង្គមរបស់គាត់ថា «FSD Supervised ឥឡូវនេះអាចប្រើបាននៅអូស្ត្រាលី និងនូវែលសេឡង់»។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នបន្ថែម នៅពេលឆ្លងកាត់ផ្លូវរថភ្លើង។
ប្រព័ន្ធ Full-Self Driving របស់ Tesla កំពុងជួបវិបត្តិបន្ទាប់ពីបរាជ័យក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង
1 Min Read