ក្នុងនោះ សម្រាប់វ៉ែនតាឆ្លាតវៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Meta នេះ គឺត្រូវបានអភិវឌ្ឈន៍រួមគ្នាឡើងជាមួយក្រុមហ៊ុន EssilorLuxottica ហើយវាគឺមានឈ្មោះថា Meta Ray-Ban Display Glasses និងមានតម្លៃលក់តែ ៧៩៩ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
បើនិយាយពីលក្ខណៈពិសេសរបស់វ៉ែនតានេះ គឺបានរួមបញ្ចូលនូវមុខងារសាមញ្ញ និងមុខងារថ្មីៗជាច្រើន ពោលគឺវាបានភ្ជាប់មកជាមួយកាមេរ៉ា 12MP ដែលអាចថតទាំងរូបភាព និងវីដេអូ, រន្ធមីក្រូហ្វូន និង Speaker ជាដើម ហើយវាគឺដំណើរការដោយឈីប AI Qualcomm Snapdragon AR1 Gen 1 ប៉ុន្តែចំណុចពិសេសជាងគេនោះគឺបានភ្ជាប់មកជាមួយអេក្រង់តែម្តង ពោលគឺអាចបង្ហាញ notification ដូចជា Chat និង Map បានជាច្រើន។
ជាមួយគ្នានេះ ក្រុមហ៊ុន Meta ផ្ទាល់ក៏បានបង្ហាញចេញនូវខ្សែដៃថ្មីដែលមានឈ្មោះថា Neural Band ដែលអាចបញ្ចាវ៉ែនតានេះបានផងដែរ ពោលគឺគ្រាន់តែធ្វើរចនាម្រាមដៃតែប៉ុណ្ណោះ ហើយវាក៏អាចប្រើប្រាស់បានរយៈពេលដល់ទៅ 18 ម៉ោងផងដែរ ចំណែកវ៉ែនតាវិញ គឺអាចប្រើបាន 6 ម៉ោង នៅពេលសាកថ្មពេញម្តង៕