បន្ទាប់ពីមានការជួយពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបានទិញយកភាគហ៊ុនចំនួន 9.9% នៅក្នុងក្រុមហ៊ុន Intel ក្នុងតម្លៃ 8.9 ពាន់លានដុល្លារ ពេលនេះ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេនៅលើពិភពលោក ក៏បានប្រកាសនឹងវិនិយោគ ៥ ពាន់លានដុល្លារ ទៅលើភាគហ៊ុនរបស់ Intel ផងដែរ ដោយក្នុងនោះ ការវិនិយោគនេះ គឺដើម្បីគាំទ្រដល់ផែនការផលិតបន្ទះឈីបក្នុងស្រុករបស់ខ្លួន។
ជាមួយគ្នានេះ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Nvidia នេះ មិនត្រឹមតែជាវិនិយោគធម្មតាប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរដើម្បីផលិតឈីបថ្មីៗដែលរួមបញ្ចូលនូវ CPU x86 របស់ Intel ជាមួយនឹង RTX GPU chiplets របស់ Nvidia ក្នុងកញ្ចប់តែមួយផងដែរ។
លើសពីនេះ ក្រុមហ៊ុន Nvidia ផ្ទាល់ក៏នឹងទទួលបាននូវ CPU x86 ផ្ទាល់ខ្លួន ដែលផលិតដោយ Intel ដើម្បីប្រើនៅក្នុង data center និងហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួនផងដែរ៕