
ជាមួយគ្នានេះ សម្រាប់ការប្រកាសចូលខ្លួននៅក្នុងទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Dreame Technology នេះ ក៏មានគោលដៅប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗ ព្រមទាំងបង្ហាញចេញនៅបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនផងដែរ។
ក្នុងនោះ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់គឺបានឲដឹងថា សម្រាប់ស្មាតហ្វូននេះគឺជាស្មាតហ្វូនប្លែកថ្មី ពោលគឺវាមិនដូចស្មាតហ្វូនផ្សេងៗដែលលក់នៅលើទីផ្សារនោះឡើយ ខណៈលក្ខណៈពិសេសរបស់វាគឺមានប្រព័ន្ធកាមេរ៉ាដ៏ពិសេសដែលគេហៅថា Celestial ដែលអាចអោយអ្នកប្រើប្រាស់អាចថតទិដ្ឋភាពលើមេឃពេលយប់ ពពក និង Milky Way ជាដើម។
គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Dreame Technology ផ្ទាល់ គឺមិនបានបង្ហាញចេញនូវព័ត៌មានផ្លូវការអំពីតម្លៃ កាលបរិច្ឆេទចេញលក់ ឬទីផ្សារដែលត្រូវដាក់លក់នៅឡើយនោះ ប៉ុន្តែគឺអាចនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈព័ត៌មានលម្អិតមានតែរង់ចាំការប្រកាសរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕