បន្ទាប់ពីមានការវិនិយោគនូវទឹកប្រាក់់ចំនួន ៥ ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន Intel ពេលនេះ ក្រុមហ៊ុន NVIDIA ក៏នឹងវិនិយោគនូវទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន OpenAI ផងដែរ ដោយការវិនិយោគនេះ គឺដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដែលមានទំហំ 10GW ដោយប្រើប្រាស់នូវ GPU របស់ NVIDIA រាប់សិបលានគ្រឿង នៅលើ NVIDIA Vera Rubin platform ។

ក្នុងនោះ សម្រាប់ការវិនិយោគថ្មីរបស់ក្រុមហ៊ុន NVIDIA ទៅលើក្រុមហ៊ុន OpenAI នេះ ក៏មានគោលបំណងជួយដល់ការអភិវឌ្ឍន៍ម៉ូដែល AI ជំនាន់បន្ទាប់របស់ក្រុមហ៊ុន OpenAI ផងដែរ ខណៈដំណាក់កាលដំបូងនៃការវិនិយោគនេះនឹងបញ្ចប់នៅចុងឆ្នាំ 2026 ខាងមុខនេះ។
ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន NVIDIA ផ្ទាល់ក៏នឹងបន្តសហការគ្នាជាមួយនឹងក្រុមហ៊ុន Microsoft, Oracle, SoftBank និងដៃគូផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ AI កម្រិតខ្ពស់របស់ខ្លួនបន្តទៀតផងដែរ៕