រថយន្តអគ្គិសនីទំហំមធ្យមជំនាន់ថ្មីរបស់ Changan មានឈ្មោះ Nevo A06 ឥឡូវនេះបានបើកទទួលការកក់ជាមុន។ មានជម្រើស 6 កម្រិត តម្លៃចាប់ពី 119,900 ដល់ 159,900 យួអាន (ប្រហែល 16,800 ដល់ 22,400 ដុល្លារ) មានជម្រើសជួរដំណើរទៅតាមស្តង់ដារ CLTC 510 km និង 630 km។ ជម្រើសម៉ូឌែល EREV នឹងត្រូវបានដាក់លក់នៅពេលក្រោយ។
រូបរាងខាងក្រៅរបស់ Nevo A06 ទទួលយករចនាប្រពៃណីគ្រួសាររបស់ Changan មានកម្រិតកាត់ខ្យល់ត្រឹមតែ 0.205 Cd ភ្លើងមុខវែងប្រវែង 2,258 មម ត្រូវបានបំពាក់ដោយអំពូល LED ចំនួន 236 និងភ្លើងក្រោយមាន LED ចំនួន 274 ហើយអាចកំណត់ឱ្យបង្ហាញសញ្ញាការប្រើប្រាស់ផ្ទាល់ខ្លួនបាន។
ទំហំរថយន្ត៖ 4885/1916/1496 មម (ប+ទ+ក) ជាមួយគម្លាតកង់ 2922 មម វាក៏មានពំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ
កម្រិតខ្ពស់ Lidar នៅលើដំបូល រួមទាំង radar អគ្គិសនី 3, ultrasonic radar 12 និងកាមេរ៉ា 11 ដើម្បីគាំទ្រប្រព័ន្ធជំនួយបើកបរ Tianshu Intelligent Lidar Edition។ ប្រព័ន្ធនេះដំណើរការលើឈីប Horizon Robotics J6M មានកម្លាំងគណនាព័ត៌មាន 128 TOPS អាចអនុវត្តបាន NOA លើផ្លូវល្បឿនលឿន, ជំនួយចូលចត និងបង្វិលបញ្ឈប់ស្វ័យប្រវត្តិ។
ម៉ូដែលទាំងអស់ប្រើម៉ូទ័របញ្ចេញកម្លាំងនៅខាងក្រោយ ម៉ូឌែលមានចម្ងាយ 510 km ប្រើម៉ូទ័រមានកម្លាំង 120 kW (161 hp)/190 Nm, ថ្ម LFP 51.48 kWh, 400V, ល្បឿនអតិបរមា 160 km/h និងម៉ូឌែលមានចម្ងាយ 630 km ប្រើម៉ូទ័រមានកម្លាំង 210 kW (282 hp)/290 Nm, ថ្ម LFP 63.18 kWh, 800V, ល្បឿនអតិបរមា 188 km/h ក្រោមការសាក 6C អាចសាកពី 10% ដល់ 80% ក្នុងរយៈពេលត្រឹមតែ 12 នាទី។
ផ្នែកខាងក្នុងកាប៊ីនបំពាក់អេក្រង់ 2 រួមមានអេក្រង់កណ្ដាល 15.6 អ៊ីញ 2.5K និងអេក្រង់ឧបករណ៍ 10.17 អ៊ីញ។ ប្រព័ន្ធសំឡេងមាន 20 គ្រាប់ កន្លែងសាកទូរស័ព្វឥតខ្សែ និងទូទឹកកកពីរជាន់ 9.5 L (ជ្រើសរើសក្នុងកម្រិតខ្ពស់)។
កៅអីអ្នកដំណើរខាងមុខមានម៉ាស្សាអគ្គិសនី 28 ចំណុច Maldives Mode ដែលជាលើកដំបូងក្នុងឧស្សាហកម្មរថយន្ត (ច្រើនជាង Mercedes-Benz S-Class 4 ចំណុច)។ ផ្ទាំងដំបូលកញ្ចក់ Panoramic មានផ្ទៃក្រឡា 2.5㎡។ កៅអីក្រោយអាចបត់បានដល់កំរិត 145°។
ក្នុងកាប៊ីនមានកន្លែងផ្ទុក 38 ចំណុច ប្រអប់ដៃទំហំ 11.6 L អាចប្រើជាតុបតែងតូចបាន កន្លែងផ្ទុកខាងមុខ (Frunk) មានកម្រិត 108 L មានភាពធន់ទឹក។ កន្លែងផ្ទុកខាងក្រោយមាន 656 L ហើយអាចពង្រីកដល់ 1,770 L បន្ទាប់ពីបត់កៅអីក្រោយ។
Changan Nevo A06 EV បើកលក់ជាមុន តម្លៃចាប់ពី 16,800 ដុល្លារ៖ មានថ្ម 6C, ភ្លើងមុខវែង 2.2 ម៉ែត្រ, មេគុណកកិតខ្យល់ 0.205 Cd
1 Min Read