ក្នុងអំឡុងពេលពិភាក្សាការងារជាមួយប្រធានាធិបតី Donald Trump ក្រុមហ៊ុន OpenAI, Oracle និង SoftBank ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសនឹងវិនិយោគនូវទឹកប្រាក់សរុបដល់ទៅ 500 ពាន់លានដុល្លារ ឯណ្ណោះ នៅសហរដ្ឋអាមេរិក ដោយការវិនិយោគនេះ គឺមានគោលបំណងដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ចំនួន ៥ ដែលមានទំហំ ១០ជីហ្គាវ៉ាត់ នៅសហរដ្ឋអាមេរិក។
ក្នុងនោះ ចំពោះការវិនិយោគនូវទឹកប្រាក់សរុបចំនួន ៦០០ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OpenAI, Oracle និង SoftBank នេះ មិនត្រឹមតែជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាគម្រោងការថ្មីដើម្បីជាជំនួយទៅក្នុងការបង្កើនសមត្ថភាពរបស់កម្មវិធី AI ChatGPT និង Copilot រួមជាមួយនឹងឪកាសការងារថ្មីចំនួន ២៥,០០០កន្លែង នៅក្នុងសហរដ្ឋអាមេរិកផងដែរ។


ជាមួយគ្នានេះ សម្រាប់ការវិនិយោគនេះទៀតសោត ក៏មានការគាំទ្រ និងជ្រុមជ្រែងយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតី Donald Trump ផងដែរ ខណៈទីតាំងសាង់សង់មជ្ឈមណ្ឌលទិន្នន័យ AI ទាំងនេះនេះវិញ គឺមានទីតាំងស្ថិតនៅទីក្រុង Shackelford County និង Milam County ក្នុងរដ្ឋ Texas, ទីក្រុង Dona Ana County ក្នុងរដ្ឋ New Mexico, តំបន់ Lordstown ក្នុងរដ្ឋ Ohio និងតំបន់មួយនៅក្នុងមជ្ឈមណ្ឌលរបស់សហរដ្ឋអាមេរិក៕