ក្នុងនោះ សម្រាប់ទីក្រុងបច្ចេកវិទ្យាឆ្លាតវៃរបស់ក្រុមហ៊ុន Toyota នេះ មិនត្រឹមតែជាទីក្រុងធម្មតាៗប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាទីក្រុងបច្ចេកវិទ្យាឆ្លាតវៃដ៏អស្ចារ្យដែលបានរួមបញ្ចូលនូវការសាកល្បងនូវបច្ចេកវិទ្យាថ្មីជំនាន់ក្រោយជាច្រើន ដូចជារថយន្តគ្មានមនុស្សបើក មនុស្សយន្ត AI និងបច្ចេកវិទ្យាឆ្លាតៗវៃជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះ បើនិយាយពីទីតាំងរបស់ទីក្រុងឆ្លាតវៃដែលជាហៅថា Woven City របស់ក្រុមហ៊ុន Toyota នេះវិញ គឺមានទីតាំងស្ថិតនៅក្នុងទីក្រុង Susono ជិតភ្នំ Fuji ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងមួយនេះគឺត្រូវបានបើកដំណើរការសាកល្បងនៅក្នុងដំណាក់កាលដំបូងហើយ ដោយក្នុងនោះ គឺមានបុគ្គលិក គ្រួសារ និងអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Toyota ប្រមាណដល់ទៅ ៣០០នាក់ ឯណ្ណោះ ធ្វើការរស់នៅ។
លើសពីនេះ ចំនួនមនុស្សដែលនឹងរស់នៅនៅក្នុងទីក្រុងឆ្លាតវៃរបស់ក្រុមហ៊ុន Toyota នេះ ក៏នឹងកើនឡើងដល់ចំនួន 2,000 នាក់ នៅពេលគម្រោងទាំងមូលបានបញ្ចប់ផងដែរ៕