ជាមួយនឹងគោលបំណងប្រកួតប្រជែងជាមួយនឹងវេទិកាបង្កើតវីដេអូខ្លីៗដ៏ល្បីជាច្រើនដូចជា TikTok, Google Veo និង Meta Vibes ពេលនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុន AI ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក បាន និងកំពុងអភិវឌ្ឍនូវកម្មវិធីបង្កើតវីដេអូ AI ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ កម្មវិធីមួយនេះ គឺមានឈ្មោះថា Sora 2 ។
បើនិយាយពីលក្ខណៈពិសេសរបស់កម្មវិធី Sora 2 នេះវិញ គឺអាចបង្កើតវីដេអូ AI បានរយៈរហូតដល់ទៅ ១០វិនាទី ឯណ្ណោះហើយវាក៏អាចបង្កើតវីដេអូប្រភេទបញ្ឈរស្រដៀងនឹង TikTok បានផងដែរ ប៉ុន្តែវាមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះរូបភាព ឬវីដេអូផ្ទាល់ខ្លួនឡើយ ពោលអាចបង្កើតវីដេអូបានដោយគ្រាន់តែសរសេរ Prompt តែប៉ុណ្ណោះ ខណៈការដែលប្រកាន់គោលការណ៍បែបនេះ ក៏ដើម្បីការពារព័ត៌មានផ្នែកសុវត្ថិភាព និងសិទ្ធិរបស់អ្នកប្រើប្រាស់ផងដែរ។ លើសពីនេះ វាក៏មានមុខងារ like, comment និង remix វីដេអូ ដូចជាវេទិកាផ្សេងៗផងដែរ។
គួរបញ្ជាក់ថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានកាលប្រកាសចេញនូវថ្ងៃប្រកាសចេញជាផ្លូវការក៏ដោយ ក៏ប៉ុន្តែសម្រាប់កម្មវិធីបង្កើតវីដេអូខ្លីថ្មីរបស់ក្រុមហ៊ុន OpenAI នេះ ក៏អាចនឹងចេញនៅចុងឆ្នាំ 2025 នេះផងដែរ ហើយវាក៏អាចនឹងក្លាយជាវេទិកាដ៏មានឥទ្ធិពលក្នុងទីផ្សារវីដេអូ AI នៅពេលអនាគតផងដែរ៕