Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross Hybrid ទាំងអស់ភ្ជាប់ជាមួយប្រព័ន្ធ AWD ទាំងអស់នេះគ្មានអ្វីផ្លាស់ប្តូរខ្លាំងទេ គ្រាន់តែជាការធ្វើបច្ចុប្បន្នភាពប៉ុណ្ណោះ។
ការផ្លាស់ប្តូរដែលអាចមើលឃើញច្បាស់ជាងគេគឺនៅផ្នែកខាងមុខ ម៉ូដែលសាំងនិង Hybrid មាន grill ផ្សេងគ្នា។ ម៉ាស៊ីនសាំងមានកម្លាំង 169-hp ទំហំ 2.0L ទទួលបានរូបរាងរឹងមាំជាមួយលម្អធំៗ ខណៈ Corolla Cross Hybrid ដែលមានកម្លាំងសរុប 196 hp ត្រូវបានផ្ដល់រូបរាងស្លឹមដូចម៉ូដែល Hybrid ផ្សេងៗរបស់ Toyota។ ពន្លឺនៅមុខក៏បានផ្លាស់ប្តូរ ដោយដក chrome ចេញ ហើយប្រើ housing ខ្មៅស្តើងជំនួស។ ពន្លឺខាងក្រោយក៏មានរចនាថ្មីជាមួយ LED។ ទោះជាយ៉ាងណា វាក៏គ្រាន់តែជាការផ្លាស់ប្តូរតូចៗ ដែលគ្រប់គ្រាន់សម្រាប់រក្សារូបរាងឲ្យទាន់សម័យក្នុងចំណោម SUV តូចៗជាច្រើន។
ដោយគ្មានការផ្លាស់ប្តូរផ្នែកម៉ាស៊ីន ការបើកបរនៅតែមិនខុសពីមុន។ វាមានការបើកបរ ងាយស្រួល ការចាប់ផ្តើមល្បឿនមិនឆាប់ទេ និងមានសម្លេងម៉ាស៊ីនពេលបង្កើនល្បឿនជាពិសេសលើម៉ូដែលសាំង ដោយសារប្រព័ន្ធ CVT។ តាមការធ្វើតេស្ត Corolla Cross សាំងមុន facelift ត្រូវការពេល 9.2 វិនាទីដើម្បីឈានដល់ 100 Km/h ខណៈ Hybrid ចំណាយត្រឹមតែ 7.3 វិនាទី។ ការបង្វិលចង្កូតស្រាល ទន់ និងងាយ។ ប្រព័ន្ធ stop-start នៅម៉ូដែលសាំងនិង Hybrid ដំណើរការល្អ ហើយផ្លាស់ប្តូររបៀបបើកដោយរលូន។ Hybrid ក៏ឈ្នះផ្នែកប្រើប្រាស់ប្រេងផងដែរអេក្រង់ធំ និងព័ត៌មានតូចៗ
ការកែប្រែមួយគត់ដែលធំជាងគេគឺអេក្រង់កណ្តាល ដែលធំឡើងពី 8.0 អ៊ីញទៅ 10.5 អ៊ីញ (មានជាស្តង់ដារលើជម្រើសកំពូល) ទោះជាយ៉ាងណា ផ្ទៃកម្មវិធីរបស់ Toyota មិនបានប្រើប្រាស់ទំហំបន្ថែមនោះទេ។ ប្រព័ន្ធ infotainment របស់ Toyota រៀងយឺត ឧទាហរណ៍ មិនអនុញ្ញាតឲ្យបញ្ចូលទិសដៅរហូតដល់ voice control ត្រូវបានចាប់ផ្តើម។ ហើយសំឡេង navigation default មិនអាចនិយាយលេខ “19” ត្រឹមត្រូវទេ តែថា “nine-een” ដូចជាមានអក្សរប្រាំបី។ កុងសូលកណ្តាលផ្នែកខាងមុខក៏មាន កុងទ័រឌីជីថល 7.0 អ៊ីញក្លាយជាស្តង់ដារ ហើយកើនទៅ 12.3 អ៊ីញលើជម្រើសកំពូល។
Toyota បានបំបែកឈ្មោះរវាងម៉ូដែលសាំង និង Hybrid។ Corolla Cross សាំងមាន L, LE, និង XLE ខណៈ Hybrid មាន S, SE, និង XSE។ កម្រិតឧបករណ៍ស្ទើរតែស្មើគ្នា ការផ្លាស់ប្តូរចម្បងគឺរូបរាង។ តម្លៃ Corolla Cross សាំងចាប់ពី $26,085 (FWD) និង $27,385(AWD)។ Hybrid (AWD តែប៉ុណ្ណោះ) ចាប់ពី $30,445។ ទាំងនេះគ្រាន់តែបន្ថែមតិចតួចពីម៉ូដែល 2025 ដើម្បីសម្របទៅនឹងការផ្លាស់ប្តូរថ្មីៗ។