ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរស័ព្ទរបស់អ្នកនឹងប្រើមិនបានយូរ ឆាប់ធ្លាក់ភាគរយលឿនថែមទៀតផង។
- ចំណុចទី១ កុំប្រើទូរស័ព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្តងនឹងធ្វើឲ្យសាកបញ្ចូលបានលឿនមែន តែវាក៏ឆាប់ក្តៅផងដែរ និងងាយរងប្រតិកម្មគីមីពេលទូរស័ព្ទក្តៅ ធ្វើប៉ះពាល់ដល់សុខភាពថ្ម។
- ទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរដូចចំនុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូល ទូរស័ព្ទនឹងឡើងកម្តៅជាងធម្មតា ហើយបើយើងប្រើបណ្ដើរសាកថ្មបណ្ដើរ វានឹងកាន់តែក្តៅ ងាយប៉ះពាល់ដល់សុខភាពថ្ម និងករណីមួយចំនួនតូចអាចបណ្ដាលឲ្យផ្ទុះថែមទៀតផង។
- ចំណុចទី៣ កុំប្រើដុំ និងខ្សែសាកក្លែងក្លាយ ឬមិនមែនជាផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ អាចត្រូវបានផលិតខុសស្តង់ដារ និងមិនបានត្រួតពិនិត្យតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ម្លោះហើយបើយើងប្រើផលិតផលទាំងនោះ ការសាកថ្មអាចដំណើរការមិនល្អ ងាយឡើងកម្តៅ ឬឈានដល់ផ្ទុះថែមទៀតផង។
- ចំណុចទី៤ ជៀសឆ្ងាយពីកម្ដៅ ដូចជំរាបខាងលើ កម្ដៅធ្វើឲប៉ះពាល់ដល់សុខភាពថ្ម ដូច្នេះគួរជៀសវាងប្រើទូរស័ព្ទក្រោមកម្ដៅក្តៅខ្លាំង ឬទុកទូរស័ព្ទចោលនៅកន្លែងចំពន្លឺខ្លាំង៕