Browsing: Battery Saving

ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរស័ព្ទរបស់អ្នកនឹងប្រើមិនបានយូរ ឆាប់ធ្លាក់ភាគរយលឿនថែមទៀតផង។ ចំណុចទី១ កុំប្រើទូរស័ព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្តងនឹងធ្វើឲ្យសាកបញ្ចូលបានលឿនមែន តែវាក៏ឆាប់ក្តៅផងដែរ និងងាយរងប្រតិកម្មគីមីពេលទូរស័ព្ទក្តៅ ធ្វើប៉ះពាល់ដល់សុខភាពថ្ម។ ទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរដូចចំនុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូល ទូរស័ព្ទនឹងឡើងកម្តៅជាងធម្មតា ហើយបើយើងប្រើបណ្ដើរសាកថ្មបណ្ដើរ វានឹងកាន់តែក្តៅ…