ក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែមាននូវការរីកចម្រើននូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះនោះទេ ប៉ុន្តែបច្ចេកវិទ្យា Generative AI (GenAI) វិញ ក៏កំពុងក្លាយជាចំណុចទាក់ទាញមួយដ៏សំខាន់ក្នុងនោះវិស័យបច្ចេកវិទ្យា AI ផងដែរ ជាពិសេសគឺនៅក្នុងវិស័យឧស្សាហកម្មឈីបស្មាតហ្វូនតែម្តង។
បើយោងតាម Counterpoint Research, នៅក្នុងឆ្នាំ ២០២៥ នេះ សម្រាប់បន្ទះឈីបស្មាតហ្វូនដែលមានសមត្ថភាព GenAI នឹងមានប្រមាណដល់ទៅ ៣៥% ឯណ្ណោះ នៃស្មាតហ្វូនសរុប ដែលចំនួននេះគឺជាកំណើនប្រមាណ ៧៤% បើប្រៀបធៀបនឹងឆ្នាំមុន។ក្នុងនោះ ក្នុងចំណោមក្រុមហ៊ុនឈានមុខ Apple មានចំណែកប្រហែល ៤៦%, Qualcomm មាន ៣៥%, និង MediaTek មាន ១២%។
មួយវិញទៀត សម្រាប់ឈីបស្មាតហ្វូនកម្រិត Premium នៅក្នុងឆ្នាំនេះ ដែលគាំទ្រ GenAI គឺមានចំនួនប្រមាណ ៨៨% ឯណ្ណោះ កើនឡើងប្រមាណ ៥៣% បើប្រៀបធៀបនឹងឆ្នាំមុន។ ខណៈស្មាតហ្វូនថ្នាក់កណ្តាល ($300–$499) ទៀតសោតនឹងកាន់កាប់ ៣៨% នៃស្មាតហ្វូន GenAI នៅឆ្នាំនេះ។
សរុបមក ការកើនឡើងនៃសមត្ថភាព GenAI ក្នុងបន្ទះឈីបស្មាតហ្វូននេះ មិនត្រឹមតែជាបច្ចេកវិទ្យាថ្មីសម្រាប់បង្កើតអត្ថបទ រូបភាព សម្លេង និងវីដេអូប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជួយឲ្យការបង្កើតមាតិកាវីដេអូ និងរូបភាពផ្សេងៗ កាន់តែមានភាពងាយស្រួល និងលឿនជាងមុនផងដែរ៕