បន្ទាប់ពីមើលឃើញនូវការរីកចម្រើននូវសមត្ថភាព ក៏ដូចជាកិច្ចសហការជាច្រើនជាមួយក្រុមហ៊ុន OpenAI ពេលនេះ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុន OpenAI ផងដែរ ដោយយក្នុងនោះ កិច្ចសហការនេះ គឺមានគោលបំណងពន្លឿននូវការរីកចម្រើននៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ AI ជាសកលរបស់ក្រុមហ៊ុន OpenAI ដោយផ្តោតលើបច្ចេកវិទ្យាអង្គចងចាំកម្រិតខ្ពស់ និងមជ្ឈមណ្ឌលទិន្នន័យជំនាន់ថ្មី។
ក្នុងនោះ សម្រាប់ការសហការរបស់ក្រុមហ៊ុន Samsung ជាមួយក្រុមហ៊ុន OpenAI នេះ ក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់នូវបច្ចេកវិទ្យាអង្គចងចាំកម្រិតខ្ពស់ដល់ក្រុមហ៊ុន OpenAI ប្រហែល 9០០,០០០ DRAM wafers ឯណ្ណោះ នៅក្នុងមួយខែ។ ក្រៅពីនេះ Samsung ក៏នឹងនាំយកនូវបច្ចេកវិទ្យាផ្នែកវេចខ្ចប់កម្រិតខ្ពស់ advanced packaging សម្រាប់ក្រុមហ៊ុន OpenAI ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Samsung SDS ក៏នឹងសហការគ្នាជាមួយនឹងក្រុមហ៊ុន OpenAI ដើម្បីរចនា អភិវឌ្ឍន៍ និងប្រតិបត្តិការក្នុងមជ្ឈមណ្ឌលទិន្នន័យ Stargate AI ផងដែរ។ ជារួម សម្រាប់កិច្ចសហការរវាង Samsung និង OpenAI នេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពផ្នែក AI ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិសដៅអនាគតនៃឧស្សាហកម្មបច្ចេកវិទ្យា AI ថែមទៀតផង៕