ស្របពេលដែលបច្ចេកវិទ្យា AI កំពុងតែក្លាយជាបច្ចេកវិទ្យាដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារបស់ពិភពលោក វាមិនមែនជារឿងដ៏ចម្លែកនោះទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងនេះ AI នឹងជំនួសកិច្ចការដែលមនុស្សកំពុងធ្វើនាពេលបច្ចុប្បន្ន ជាក់ស្តែងដូចគ្នានឹងបច្ចេកវិទ្យា AGI ដែលជាបច្ចេកវិទ្យា AI ដែលឆ្លាតជាងមនុស្សដែលក្រុមហ៊ុនធំៗជាច្រើនដូចជា Meta និង OpenAI កំពុងបង្កើតឡើងនេះអញ្ចឹង វាមិនត្រឹមតែជាការឆ្នៃប្រឌិតថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយថ្មីមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងកិច្ចការជាច្រើនដែលមនុស្សកំពុងតែធ្វើបានយ៉ាងឆាប់រហ័សផងដែរ។
ជាក់ស្តែង បើយោងតាមសេចក្តីថ្លែងការណ៍របស់់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក Sam Altman បាននិយាយថា ឆាប់ៗនេះ AI អាចនឹងជំនួសកិច្ចការដែលមនុស្សកំពុងធ្វើនាពេលបច្ចុប្បន្នបានរហូតដល់ទៅ 40 ភាគរយ ឯណ្ណោះ ហើយ AI ដែលឆ្លាតជាងមនុស្ស ហើយអាចនិយាយជាមួយមនុស្ស ធ្វើកិច្ចការបានដូចមនុស្សដែលគេហៅថា AGI (Artificial General Intelligence) ក៏អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះខាងមុខនេះផងដែរ។
មួយវិញទៀត លោក Sam Altman ផ្ទាល់ ក៏បានរំពឹង និងគ្រោងប្រកាសចេញនូវបច្ចេកវិទ្យា AGI របស់ខ្លួន នៅមុនឆ្នាំ២០៣០ ផងដែរ ដែលក្នុងនោះ AI នេះ គឺមានសមត្ថភាពឆ្លាតជាងលោក និងមនុស្សជាច្រើននៅលើពិភពលោក ហើយវាក៏នឹងជំនួសនូវកិច្ចការជាច្រើនដែលមនុស្សកំពុងតែធ្វើបានច្រើនជាង AI ធម្មតាដែលមនុស្សកំពុងប្រើនាពេលបច្ចុប្បន្ននេះផងដែរ ថាមិនត្រូវគឺអាចជំនួសកិច្ចការដែលមនុស្សកំពុងតែធ្វើបានទាំងអស់តែម្តង៕