ស្របពេលដែលបច្ចេកវិទ្យា AI កំពុងតែក្លាយជាបច្ចេកវិទ្យាដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារបស់ពិភពលោក វាមិនមែនជារឿងដ៏ចម្លែកនោះទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងនេះ AI នឹងជំនួសកិច្ចការដែលមនុស្សកំពុងធ្វើនាពេលបច្ចុប្បន្ន ជាក់ស្តែងដូចគ្នានឹងបច្ចេកវិទ្យា AGI ដែលជាបច្ចេកវិទ្យា AI ដែលឆ្លាតជាងមនុស្សដែលក្រុមហ៊ុនធំៗជាច្រើនដូចជា Meta និង OpenAI កំពុងបង្កើតឡើងនេះអញ្ចឹង វាមិនត្រឹមតែជាការឆ្នៃប្រឌិតថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយថ្មីមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងកិច្ចការជាច្រើនដែលមនុស្សកំពុងតែធ្វើបានយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្តែង បើយោងតាមសេចក្តីថ្លែងការណ៍របស់់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន…