ក្រុមហ៊ុន Ford បានបើកការកក់ជាមុន (blind pre-order) សម្រាប់រថយន្តអគ្គិសនី SUV ម៉ូដែលថ្មីរបស់ខ្លួនគឺ Bronco។ អតិថិជនដែលបង់ប្រាក់កក់ 1,000 យ័ន (ប្រហែល 140 ដុល្លារអាមេរិក) នឹងទទួលបានជាកញ្ចប់ឥតគិតថ្លៃ One-Touch Roof Camping Package” ដែលមានតម្លៃ 12,000 យ័ន (ប្រហែល 1,700 ដុល្លារអាមេរិក)។ កញ្ចប់នេះរួមមានដំបូលបើកឡើងដោយអគ្គិសនី និងកៅអីមុខដែលអាចបត់ក្បាលកៅអីដោយស្វ័យប្រវត្តិ។
Ford Bronco ដែលបានបង្ហាញជាលើកដំបូងនៅពិព័រណ៍រថយន្ត Chengdu Auto Show ឆ្នាំនេះ នឹងមានជម្រើសទាំងប្រភេទអគ្គិសនីសុទ្ធ និងប្រភេទ EREV (Extended-Range Electric Vehicle)។ តាមការប្រាប់របស់ Ford រថយន្តនេះនឹងចាប់ផ្តើមការលក់ជាមុននៅ Guangzhou Auto Show ដែលនឹងមកដល់ ហើយនឹងបញ្ចេញការលក់ជាផ្លូវការនៅចុងឆ្នាំនេះ។
ផ្នែករចនា របស់ Bronco ថ្មីនេះ នៅតែរក្សាទុករចនាបែបគ្រួសារដែលមានអត្តសញ្ញាណ។ ផ្នែកខាងមុខមានអក្សរ “BRONCO” មានពន្លឺភ្លឺចែងចាំងភ្ជាប់ជាមួយភ្លើងមុខ បង្កើតជាខ្សែពន្លឺបណ្តោយ។ មានកំពស់ មានរន្ធខ្យល់ដើម្បីជួយកាត់ខ្យល់ និងបង្កើនចម្ងាយបើកបរ។
រថយន្តត្រូវបានបំពាក់ដោយប្រព័ន្ធ LiDAR នៅលើដំបូល និងមានឧបករណ៍ចាប់សញ្ញា និងកាមេរ៉ាជាក់លាក់ខ្ពស់ជាង 30 ឧបករណ៍។ Bronco ក៏ផ្ដល់ជម្រើសមុខងារ “Off-road Logbook” ដែលមានផ្លូវជាង 20 ខ្សែផ្លូវ Off-road ដ៏ពេញនិយម ដែល Ford បានរៀបចំស្រាវជ្រាវរួច អោយអ្នកប្រើអាចរៀបចំផែនការធ្វើដំណើរតាមប្រព័ន្ធ infotainment រថយន្តបានផងដែរ។
ផ្នែកខាងក្រៅ Bronco មានរចនាដំបូល floating roof ខាងក្រោយមានកង់សាគួរភ្ជាប់ខាងក្រៅ ទំហំរថយន្តមានសភាពធំទូលាយ ជាមួយម៉ូដែល EREV និង BEV មានទំហំបណ្តោយ 5025 មម / ទទឹង 1960 មម / កម្ពស់ 1825 មម និង គម្លាតពីកង់មុខទៅកង់ក្រោយ 2950 មម ទាំង ២ មានទំហំដូចគ្នា។
សម្រាប់ផ្នែកថាមពល៖ ម៉ូដែលអគ្គិសនីសុទ្ធ (BEV) ប្រើម៉ូទ័រអគ្គិសនី ពីរ (dual motors) មានថ្មទំហំ 105.4 kWh ដែលអាចបើកបាន 650 km។ ហើយម៉ូដែល EREV ប្រើម៉ាស៊ីន 1.5T Turbo បន្សំជាមួយម៉ូទ័រអគ្គិសនីពីរ មានថ្មទំហំ 43.7 kWh អាចបើកដោយអគ្គិសនីសុទ្ធបាន 220 km ហើយសរុបអាចធ្វើដំណើរ បាន 1220 km។ Ford Bronco EV និង EREV នឹងក្លាយជាអ្នកចូលប្រកួតថ្មីដ៏សំខាន់នៅក្នុងទីផ្សាររថយន្តអគ្គិសនីចិន ដែលផ្ដល់ទាំងកម្លាំង បច្ចេកវិទ្យា និងការរចនា។