ស្របពេលដែលបច្ចុប្បន្ននេះ ស្មាតហ្វូន និងកុំព្យូទ័រកំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងដើម្បីដោះស្រាយផ្សេងៗពីការលួចមើលឯកសារក្នុងអំឡុងពេលប្រើប្រាស់នៅទីកន្លែងសាធារណៈ ពេលនេះ ក្រុមហ៊ុន Samsung បានកំពុងនឹងបង្កើតនូវបច្ចេកវិទ្យាអេក្រង់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺមានឈ្មោះថា Privacy Display ។
បើនិយាយពីបច្ចេកវិទ្យាថ្មីនេះវិញ គឺត្រូវបានរកឃើញក្នុង One UI 8.5 ដោយមានឈ្មោះថា Privacy Display ។ សម្រាប់លក្ខណៈពិសេសរបស់មុខងារនេះ គឺអាចកំណត់មុំមើលអេក្រង់ ដោយធ្វើឲ្យតែម្ចាស់ ឬអ្នកដែលមើលត្រង់មុខអេក្រង់ប៉ុណ្ណោះដែលអាចឃើញច្បាស់ ខណៈពេលដែលអ្នកនៅជ្រុង ឬខាងផ្សេងៗវិញ គឺមិនអាចមើលឃើញបានឡើយ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់កីអាចបើក ឬបិទមុខងារនេះវាដោយស្វ័យប្រវត្តិផងដែរ។
លើសពីនេះ អ្នកប្រើប្រាស់ក៏អាចកំណត់មុខងារ Privacy Display នេះ ឲការពារតែផ្នែកមួយចំនួននៃអេក្រង់ ដូចជាការជូនដំណឹង ឬរូបភាពផងដែរ។ ខណៈការប្រកាសចេញឲប្រើប្រាស់វិញ គឺអាចនឹងដាក់ឲប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះហើយ ជាពិសេសគឺសម្រាប់ Galaxy S26 Ultra តែម្តង៕