ក្នុងនោះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី OnePlus 15 នេះ មិនត្រឹមតែមានការរចនាថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កាន់តែទទួលបាននូវ Specs កាន់តែកប់ផងដែរ ខណៈការរចនាកាមេរ៉ានៅផ្នែកខាងក្រោយវិញ គឺលែងមានការរចនាជារាងរង្វង់ទៀតហើយ ពោលគឺបានភ្ជាប់មកជាមួយការរចនាថ្មីជារាងការ៉េវិញ។

ជាមួយគ្នានេះ បើប្រៀបធៀបនឹង OnePlus 13, OnePlus 15 នេះ គឺនឹងទទួលបាន Specs កប់តែម្តង ពោលគឺនឹងទទួលបាននូវអេក្រង់ 1.5K ទំហំ ៦,៨២អ៊ីញ ដែលមាន Refresh Rate រហូតដល់ទៅ 165Hz ឯណ្ណោះ ចំណែកឈីប និងថ្មវិញ ក៏ទទួលបាននូវស្តេចឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្ម 7,300mAh ដែលគាំទ្រការសាកតាមខ្សែកម្លាំង 120W និង 50W ឥតខ្សែផងដែរ។

ក្រៅពីនេះ សម្រាប់ផ្នែកខាងកាមេរ៉ាក្រោយវិញ OnePlus 15 ក៏នឹងទទួលបាននូវលេន 50MP ចំនួន ៣ ព្រមទាំងកាមេរ៉ាមុខ 32MP, ប្រព័ន្ធប្រតិបត្តិការ ColorOS 16 បូក Android 16 ក៏ដូចជាអាវការពារកម្រិត IP68/IP69 និងម៉ាសុីនស្កេន Ultrasonic ចេញពីប្រអប់ផងដែរ។ ខណៈតម្លៃវិញ គឺមានតម្លៃចាប់ពី $560 ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ពោលគឺមានតម្លៃទាបជាង OnePlus 13 ខ្ទង់ $70 ហើយវានឹងប្រកាសចេញនៅចិននៅក្នុងចុងខែតុលានេះហើយ៕