ម៉ូដែលនេះបានចាប់ផ្តើមបើកពាក្យបញ្ជាទិញជាមុននៅថ្ងៃទី 29 ខែសីហា ក្នុងតម្លៃចន្លោះពី 480,000 – 570,000 យ័ន (ប្រហែល 67,470 – 80,120 ដុល្លារ) ហើយទទួលបានការកក់ប្រហែល 43,000 គ្រឿងក្នុងរយៈពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។
Zeekr ត្រូវបានបង្កើតឡើងនៅឆ្នាំ 2021 ជាម៉ាករថយន្តអគ្គិសនីប្រណិតក្រោមក្រុមហ៊ុន Geely Automobile។ មុននេះ Zeekr ផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានបន្តនិន្នាការថ្មីរបស់ចិនក្នុងការផលិតរថយន្ត Plug-in Hybrid ដូចនេះហើយដែល Zeekr 9Xបានក្លាយជារថយន្ត PHEV ដំបូងរបស់ម៉ាកនេះ។
Zeekr 9X ជា SUV ទំហំធំ (full-size crossover) មានទំហំប្រវែងបណ្តោយ 5239 មម, ទទឹង 2029 មម, កម្ពស់ 1819 មម,គម្លាតពី កង់ទៅក្រោយ 3169 មម ផ្នែកខាងក្នុងមាន 3 ពណ៌ ខៀវ ខ្សាច់ និងត្នោត ការចនាកៅអីមាន 6 មានប្លង់បែប 2+2+2 នៅកណ្តាលមានអេក្រង់ 16″ ពីរ និងមានអេក្រង់ (AR HUD) ទំហំ 47″ និងអេក្រង់សម្រាប់អ្នកដំណើរខាងក្រោយ 17″ 3K
Zeekr 9X មានកម្លាំងម៉ាស៊ីនម៉ូដែលចូលដំបូងប្រើប្រព័ន្ធ Plug-in Hybrid ដែលរួមបញ្ចូលម៉ាស៊ីនសាំង 2.0 លីត្រ និងម៉ូទ័រអគ្គិសនី 2 មានកម្លាំង (660 kW / 885 hp) មានជម្រើសថ្ម 55 kWh និង 70 kWh ម៉ូដែលកំពូលប្រើម៉ាស៊ីនដូចគ្នា ប៉ុន្តែបន្ថែមម៉ូទ័រអគ្គិសនីសរុប 3 មានកម្លាំងដល់ទៅ (1,030 kW / 1,381 hp) ល្បឿនពី 0–100km/h ត្រឹម 3.1 វិនាទី
សម្រប់តម្លៃចាប់ផ្តើមទៅលើម៉ូដែល Zeekr 9X Max គឺ 67,080 USD, Zeekr 9X Ultra 69,880 USD, និង Zeekr 9X Hyper 79,660 USD។
រថយន្ត SUV ប្រភេទ Plug-in Hybrid ដ៏ប្រណិត Zeekr 9X កំពុងត្រូវបានផ្តុំកកកុញនៅរោងចក្រ
1 Min Read