ក្នុងនោះ ជាមួយនឹងការបង្ហាញចេញនូវ iPhone 17 ដែល Apple ស្រែកក្តែងៗថា អាចសាកបានថាមពល 50% ក្នុងរយៈពេលត្រឹមតែ 20 នាទីនោះ ក្រុមហ៊ុនផ្ទាល់ ក៏បានដាក់បង្ហាញចេញនូវដុំក្បាលសាក ឬ Power Adapter ថ្មីរបស់ខ្លួនផងដែរ ដោយក្នុងនោះ វាគឺមានឈ្មោះថា 40W Dynamic Power Adapter និងមានតម្លៃលក់តែ ៣៩ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
បើនិយាយពីលក្ខណៈពិសេសរបស់ដុំក្បាលសាក Dynamic Power Adapter ថ្មីនេះ ថ្វីត្បិតតែមានឈ្មោះជាអាដាប់ទ័រ 40W ក៏ដោយ ក៏ប៉ុន្តែវាក៏អាចសាកបានកម្លាំង 60W ក្នុងរយៈពេល ១៥នាទី ផងដែរ ដូចឆ្នេះ វាគឺអាចសាក iPhone 17 បានថ្ម 50% ក្នុងពេលតែ 20នាទី ដូច Apple ថាមែន ប៉ុន្តែវាគឺមានភាពចម្លែកមួយ នោះគឺបានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា AVS (Adjustable Voltage Supply) ពោលគឺបច្ចេកវិទ្យានេះ គឺវាអាចកែចំនួនវ៉ុលពី 15V ទៅដល់ 48V ឯណ្ណោះ ទៅតាមឧបករណ៍របស់បងប្អូន ដើម្បីបង្កើននូវកម្រិតកម្លាំងសាក និងសុវត្ថិភាព ប៉ុន្តែវាគឺមិនគាំទ្របច្ចេកវិទ្យា PPS (Programmable Power Supply) ដែលអាដាប់ទ័រជាច្រើន រួមទាំង iPhone 16 កំពុងប្រើនោះឡើយ។
ដូចនេះ ប្រសិនបើបងប្អូនយកឆ្នាំងសាក PPS ចាស់ៗដែលនៅផ្ទះទៅសាកនៅលើ iPhone 17 សួរថាតើសាកបានឬអត់ ចម្លើយគឺប្រាកដជាសាកបាន ក៏ប៉ុន្តែវានឹងមិនអាចផ្តល់ល្បឿនលឿនដូចជាអាដាប់ទ័រ AVS ថ្មីបានឡើយ ហើយជាយក្សថាហេតុក៏អាចនឹងធ្វើឲថ្មទូរស័ព្ទឆាប់ខូច ឬក្តៅអ៊ីចឹងទៅ ក៏ប៉ុន្តែអាដាប់ទ័រថ្មីនេះក៏គាំទ្រនូវបច្ចេកវិទ្យា USB Power Delivery 3.0 (USB-PD 3.0) ដូចគ្នានឹងឆ្នាំងសាក PPS ចាស់ៗផងដែរ ដូចនេះ បើបងប្អូនចង់ឲ iPhone 17 អាចសាកលឿនដូច Apple ថា គឺត្រូវតែទិញអាដាប់ទ័រថ្មីនេះជាដាច់ខាត។ សរុបមក បើសម្រេចថាទិញ iPhone 17 ហើយ គឺត្រូវតែទិញ Case ថ្មី និងដុំសាកថ្មី៕