អាកហ្វុក (Arcfox) ដែលជាម៉ាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BAIC បានប្រកាសចេញលក់រថយន្តម៉ូឌែលថ្មី Arcfox T1 នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2025។ រថយន្តថ្មីនេះស្ថិតក្នុងចំណោមរថយន្តបែប hatchback ទំហំតូចប្រភេទ A0 ដោយមានតម្លៃផ្លូវការចាប់ពី 62,800 យ័ន (ប្រហែល 8,700 ដុល្លារ) ដល់ 87,800 យ័ន (ប្រហែល 12,200 ដុល្លារ)។
Arcfox T1 មានជម្រើសសរុប 5 ដែលផ្តល់ជម្រើសចម្ងាយបើកបរចំនួន 2 គឺ 320km និង 425km។ ម៉ូឌែលដែលអាចបើកបានចម្ងាយ 425km មាននៅក្នុងស្តុកស្រាប់ដែលអាចប្រគល់ឲ្យអតិថិជនបានភ្លាមៗ ខណៈម៉ូឌែលចម្ងាយ 320km គ្រោងនឹងចាប់ផ្តើមប្រគល់នៅពាក់កណ្តាលខែតុលា រថយន្តថ្មីនេះមានគោលបំណងប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីទំហំ A0 ផ្សេងៗដូចជា BYD Dolphin និង Geely Xingyuan។
T1 ប្រើទស្សនវិស័យរចនាថ្មីដែលហៅថា “Arc-Flow” រថយន្តនេះបំពាក់ជាមួយយ៉ាន់កង់អាលុយមីញ៉ូម 18 អ៊ីញដែលមាន spokes ច្រើន។ វាមានទំហំបណ្តោយប្រវែង 4337mm ទទឹង 1860mm កម្ពស់ 1572mm និងគម្លាតកង់មុខទៅក្រោយ 2770mm។
ខាងក្នុងកាប៊ីន តំឡើងអេក្រង់បង្ហាញព័ត៌មានទំហំ 8.8 អ៊ីញ និងអេក្រង់បញ្ជាកណ្តាលទំហំ 15.6 អ៊ីញ ប្រព័ន្ធ “Extreme Clean Cabin” ប្រើស្រទាប់ការពារកម្រិត nano ដែលប្រឆាំងការបំពុល ងាយសំអាត និងមានសុវត្ថិភាពសម្រាប់កុមារ វាមានក្លិនតិច បញ្ចេញ VOC (សារធាតុរាវប៉ះពាល់បរិស្ថាន) ទាប និងការបំពុលទាប។
Arcfox T1 ផ្ដល់ជម្រើសកន្លែងដាក់កែវនៅខាងមុខ កន្លែងដាក់ទូរស័ព្ទ ២ កន្លែង កន្លែងផ្ទុករបស់នៅក្រោមកុងសូលកណ្តាល និងផ្នែកខាងក្រោយទ្រូងរថយន្តដែលរចនាជម្រៅចុះក្រោមដើម្បីបង្កើនកន្លែងផ្ទុក។
ផ្នែកម៉ាស៊ីនប្រើម៉ូទ័រដ្រាយដែលផ្ដល់ថាមពលអតិបរមា 70 kW (94 hp) ហើយមានជម្រើសចម្ងាយបើកបរ 320km និង 425km។ ម៉ូឌែលចម្ងាយ 425km ប្រើថ្ម LFP (Lithium Iron Phosphate) ទំហំ 42.3 kWh ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALB។
Arcfox T1 ចាប់ផ្តើមចេញលក់ក្នុងតម្លៃក្រោម 9,000 ដុល្លារ មានគោលដៅប្រកួតប្រជែងជាមួយ Geely Xingyuan និង BYD Dolphin
1 Min Read